旅游部部长胡哈克慰问暹粒第四军区 赠送亡人节物资










分类政务
事件时间2026-10-06 09:00
地点暹粒
来源柬埔寨旅游部
发布时间2026/10/06 19:30
详情描述
2026年10月6日上午9时,柬埔寨旅游部部长胡哈克率领旅游部代表团前往暹粒省,对驻守当地的第四军区官兵进行慰问。此次活动旨在庆祝2026年亡人节,并向长期坚守岗位、维护国家主权与领土完整的官兵表达敬意。
出席此次慰问活动的包括陆军副司令兼第四军区司令波恒、暹粒省副省长桑坤苏吉塔,以及旅游部、吴哥机构、仙女机构的相关负责人,现场约有500名官兵参加。
胡哈克部长在活动中代表洪玛奈总理及夫人,向第四军区赠送了一批慰问物资。物资清单包括帐篷、蚊帐、手电筒、毯子、奶粉、咖啡及饮用水等生活必需品。
胡哈克部长在致辞中表示,由于官兵们肩负着保家卫国的重任,在亡人节期间仍需坚守岗位,无法返回家乡与亲人团聚。此次慰问旨在体现政府对前线部队的关怀,并感谢官兵为维护国家和平、宗教及君主制度所作出的贡献。
📋 简要摘要 ▸
旅游部部长胡哈克率团前往暹粒第四军区,代表洪玛奈总理及夫人向驻守官兵赠送亡人节慰问品,包括帐篷、蚊帐、食品等物资,以感谢部队对国家和平的贡献。
📋 完整原文 ▸
[English Below]
អរគុណសន្តិភាព!
អរគុណនយោបាយឈ្នះ ឈ្នះ!
ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
មហាគ្រួសារវិស័យទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ ដែលជាវីរកងទ័ព ដ៏អង់អាចខ្លាហាន ហ៊ានប្ដូរផ្ដាច់ ការពាររាល់គ្រប់ការឈ្លានពានទាំងឡាយ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិ ការពារជាតិ សាសនា និងព្រះមហាក្សត្រ នាពេលកន្លងមកនៅតាមបន្ទាត់ព្រំដែនកម្ពុជា ជាពិសេសក្នុងរយៈកាលចុងក្រោយនេះ ដែលមានជម្លោះជាមួយយោធាថៃ។
ពិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤, ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ, ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តមមេបញ្ជាការរង, នាយសេនាធិការរង, នាយការិយាល័យ បណ្តាស្ថាប័ន អង្គភាព ចំណុះយោធភូមិភាគ, នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ ទាំងអស់ប្រមាណ ៥០០នាក់។
ក្នុងឱកាសនៃពិធី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលបានអនុញ្ញាតផ្ដល់ទីតាំង និងកិច្ចសហការក្នុងការរៀបចំ ឱ្យមហាគ្រួសារវិស័យទេសចរណ៍ទាំងអស់ បានចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នាថ្ងៃនេះ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចអំពីគុណបំណាច់ និងគម្រូវីរភាពរបស់ សម្តេចតេជោ ដែលបានយកជីវិតធ្វើជាដើមទុន ប្ដូរយក សុខសន្តិភាពជូនប្រទេស និងប្រជាជន ដោយបានដាក់ចេញនូវ នយោបាយឈ្នះ-ឈ្នះ នាំឱ្យមានការបង្រួបបង្រួមជាតិ ការឯកភាពទឹកដីពេញផ្ទៃប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចបន្ថែមអំពីគំរូវីរភាព និងគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោ, ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជំនាន់, ជាពិសេស ភាពអង់អាចក្លាហានរបស់បងៗកងទ័ព, កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដែលបានបូជាសាច់ស្រស់, ឈាមស្រស់ និងធ្វើពលីកម្ម សព្វគ្រប់បែបយ៉ាង, សំដៅថែរក្សាបានអធិបតេយ្យជាតិ, បូរណភាពទឹកដី, ឯករាជជាតិ, ដើម្បីជាតិ, មាតុភូមិ, និងប្រជាជន។
ជាមួយគ្នានេះ សម្តេចតេជោ និងសម្តេចធិបតី ក៏បានចង្អុលបង្ហាញឱ្យគ្រប់ក្រសួង ស្ថាប័នយកចិត្តទុកដាក់ ចុះជួបផ្ទាល់ សួរសុខទុក្ខផ្ទាល់ ជាមួយបងៗកងទ័ពទាំងអស់ដែលកំពុងឈរជើង ការពារសុវត្ថិភាព និងរក្សាសុខសន្តិភាពជូនប្រជាជននៅទូទាំងប្រទេស។ ជាក់ស្តែងដូចនៅថ្ងៃនេះ មហាគ្រួសារវិស័យទេសចរណ៍ ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពីព្រោះដោយសារកាតព្វកិច្ចកាពារទឹកដី បងប្អូន មិនទាន់អាចវិលទៅកាន់ស្រុកកំណើត បាននៅឡើយ។
សូមជម្រាបជូនថា ក្នុងស្មារតីនៃមហាគ្រួសារវិស័យទេសចរណ៍ទាំងអស់, នៅថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ រួមមាន៖ រដ្ឋបាលខេត្តសៀមរាប, គ្រឹះស្ថានអង្គរ, អាជ្ញាធរជាតិអប្សរា, និងតំណាងសប្បុរសជននានាក្នុងវិស័យឯកជន ក៏បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ក្នុងនោះរួមមាន៖ ថវិកា ចំនួន ១០លានរៀល ជូនដល់ បញ្ជាការដ្ឋានភូមិភាគ ៤, ថវិកាជូន នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានវត្តមាន ចំនួ ២៩០រូប, ក្នុង ១ រូប ទទួលបាន ៥ ម៉ឺន រៀល, អង្ករ ចំនួន ៣ តោន, មី ចំនួន ១០០កេស, ត្រីខខ្មែរ ចំនួន ៥ កេសធំ ស្មើនឹង ៥០យួរ, ទឹកត្រី ចំនួន ១០០យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០០យួរ, ទឹកសុទ្ធ ចំនួន ២១០កេស, ទឹកក្រូច ចំនួន ៤០០កេស និងសម្ភារៈផ្សេងៗ មានដូចជា៖ តង់, មុង, ពិល, ភួយ, ធុងទឹក, ម្សៅទឹកដោះគោ, កាហ្វេ ។ល។
យោធភូមិភាគទី៤ ខេត្តសៀមរាប ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦