芒西内率团慰问奥多棉芷省边防部队 捐赠物资及资金

分类政务
事件时间2026-06-24
地点奥多棉芷省
来源柬埔寨国家电视台
发布时间2026/06/25 09:47
详情描述
2026年6月24日,西哈努克省省长芒西内率领代表团前往奥多棉芷省,对驻守在班迭安比县蓬德村的第四旅官兵进行慰问。这是2026年内第三次开展此类慰问活动。
代表团转达了柬埔寨首相洪玛奈及其夫人的关怀与问候。此次慰问物资包括一台挖掘机、各类食品以及慰问金,旨在支持边防部队及其家属的日常工作与生活。
奥多棉芷省副省长何金威烈,以及陆军副司令、第二干预师师长兼第四军区第三战区指挥官高提等军政官员出席了接待活动。
芒西内在现场向全体官兵转达了来自西哈努克省议会、公务员、僧侣及民众的问候。他表示,西哈努克省各界长期以来积极参与人道主义工作,并对边防部队在保卫国家领土完整方面所作出的牺牲表示认可。他强调,全国1700万民众将持续支持边防官兵的各项任务。
📋 简要摘要 ▸
西哈努克省省长芒西内于6月24日率团前往奥多棉芷省,慰问驻守边境的第四旅官兵。代表团转达了洪玛奈总理的关怀,并捐赠了挖掘机、食品及慰问金,以支持边防部队的日常工作与生活。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខនៅទិសខេត្តឧត្តរមានជ័យ ជាលើកទី៣ ក្នុងឆ្នាំ២០២៦
គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចលេខ៤ (អង្គភាពសម្ព័ន្ធមេត្រីភាព) ព្រមទាំងបានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត រួមមានគ្រឿងចក្រអេស្កាវ៉ាទ័រ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភជូនវីរកងទ័ព និងគ្រួសារទ័ពជួរមុខ ស្ថិតនៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយ អំពិល ខេត្តឧត្ដរមានជ័យ។
ក្នុងឱកាសនោះ គណៈប្រតិភូត្រូវបានទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ហោ ជីនវីរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជា ការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣ យោធភូមិភាពទី៤ ព្រំដែនកម្ពុជា-ថៃ។
មានប្រសាសន៍ទៅកាន់កងកម្លាំង ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវមោទនភាព និងបានពាំនាំនូវការសាកសួរសុខទុក្ខ ក៏ដូចជាពរជ័យពីសំណាក់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាពិសេសពីសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់កងទ័ពទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនជួរមុខក្នុងការការពារទឹកដី និងបានបញ្ជាក់ថា ប្រជាពលរដ្ឋជួរក្រោយចំនួន ១៧លាននាក់ តែងតែនៅជាប់ និងគាំទ្រជានិច្ចចំពោះវីរភាពរបស់កងទ័ព។ ជាក់ស្តែង ចាប់តាំងពីដំណាក់កាលឆ្លងកាត់សង្គ្រាម មន្ត្រីរាជការ និងប្រជាជនខេត្តព្រះសីហនុ តែងតែរួមគ្នាសកម្មក្នុងការងារមនុស្សធម៌ វេចខ្ចប់សម្ភា