隆边区政府深夜驱赶公园民众 引发民众质疑执法边界
分类社会
地点金边隆边区
来源热闻24小时
发布时间2026/06/25 14:57
详情描述
近日,一名女性在金边隆边区公园锻炼后休息时,遭隆边区政府人员驱赶。据当事人描述,事发时间在深夜11点至凌晨12点之间,当时她刚结束羽毛球运动,正在公园内休息。
现场执法人员表示,根据规定,晚间11点后必须清场,要求公园内所有民众离开。在驱赶过程中,该名工作人员还询问了当事人的职业。当事人对此表示不满,认为询问个人职业属于隐私范畴,与行政执法无直接关联,并质疑在公共空间休息的行为是否违反相关规定。
当事人认为,执法人员在执行清场任务时态度强硬,且对公共空间的使用权限及执法边界提出疑问。截至目前,隆边区政府尚未就此事作出官方说明。
📋 简要摘要 ▸
一名女性在隆边区公园锻炼后休息时,遭隆边区政府人员驱赶。执法人员以深夜11点后清场为由,并询问其个人职业,引发当事人对公权力使用及公共空间管理权限的质疑。
📋 完整原文 ▸
ស្ត្រីម្នាក់ហួសចិត្តក្រោយអាជ្ញាធរខណ្ឌដូនពេញចុះដេញចេញពីសួនច្បារ ខណៈកំពុងសម្រាកក្រោយហាត់ប្រាណវៃសីនៅពេលយប់
ភ្នំពេញ៖ ស្ត្រីម្នាក់បានសម្តែងការហួសចិត្ត និងមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីមន្ត្រីអាជ្ញាធរខណ្ឌដូនពេញ បានចុះមកណែនាំ និងដេញរូបគាត់ឱ្យចាកចេញពីសួនច្បារ ក្នុងអំឡុងពេលដែលគាត់កំពុងអង្គុយសម្រាកលំហែក្រោយបញ្ចប់ការហាត់ប្រាណវៃសីនៅពេលយប់។
យោងតាមការរៀបរាប់របស់ស្ត្រីរូបនោះ ហេតុការណ៍បានកើតឡើងនៅក្នុងចន្លោះម៉ោង ១១:០០ ដល់ ១២:០០ យប់ (២៣:០០ ដល់ ០០:០០) ដែលជាពេលដែលគាត់ទើបតែបញ្ចប់ការហាត់ប្រាណវៃសី ហើយកំពុងអង្គុយសម្រាកនៅទីនោះ។ ស្រាប់តែមានមន្ត្រីអាជ្ញាធរខណ្ឌដូនពេញ បានចុះមកអនុវត្តការងារ ដោយបានបញ្ជាក់ប្រាប់គាត់យ៉ាងម៉ឺងម៉ាត់ថា «ចាប់ពីម៉ោង ១១:០០ យប់ឡើងទៅ គឺរូបលោកត្រូវតែដើរដេញប្រជាពលរដ្ឋចេញពីសួនច្បារទាំងអស់»។
អ្វីដែលធ្វើឱ្យស្ត្រីរូបនេះកាន់តែហួសចិត្ត និងមិនអាចទទួលយកបាន គឺអាកប្បកិរិយារបស់មន្ត្រីរូបនោះ មន្ត្រីរូបនោះមិនត្រឹមតែដេញគាត់ចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសួរចង់ដឹងពីការងារ និងមុខរបររបស់គាត់ ដែលគាត់យល់ថាជារឿងឯកជន និងគ្មានភាពចាំបាច់ក្នុងកិច្ចការងាររដ្ឋបាលនៅពេលយប់បែបនេះ។
គាត់បានលើកឡើងថា ការដេញប្រជាពលរដ្ឋចេញពីសួនច្បារដែលជាទីសាធារណៈដោយមិនមានការយោគយល់ ក្នុងម៉ោងដែលមនុស្សមួយចំនួនកំពុងសម្រាកលំហែ ហើយការប្រើសម្តីក្នុងន័យបង្ខំ បានធ្វើឱ្យគាត់មានអារម្មណ៍មិនល្អ និងហាក់ដូចជាការប្រើអំណាចលើសតួនាទី។
ជុំវិញករណីនេះ ស្ត្រីរូបនោះ បានដាក់ជាសំណួរថា តើសួនច្បារសាធារណៈមានបម្រាមហាមមិនឱ្យអង្គុយសម្រាកក្នុងចន្លោះម៉ោង ១១:០០ ដល់ ១២:០០ យប់ដែរឬទេ? ហើយតើមន្ត្រីអាជ្ញាធរមានសិទ្ធិសួរនាំរឿងការងារផ្ទាល់ខ្លួនរបស់ពលរដ្ឋបែបនេះដែរឬទេ?
មកទល់ពេលនេះ ខាងអាជ្ញាធរខណ្ឌដូនពេញមិនទាន់មានការបកស្រាយណាមួយជាផ្លូវការនៅឡើយទេ។