柬埔寨筹备打击网诈国际会议 旨在切断犯罪链条

分类政策
事件时间2026-08-24
地点金边
来源柬埔寨国家电视台
发布时间2026/08/24 19:24
详情描述
2026年8月24日,柬埔寨副总理兼内阁办公厅大臣翁赛维索在金边主持召开了打击网络诈骗国际会议筹备委员会第六次会议。会议旨在推进各项筹备工作,确保即将举办的国际会议顺利进行。
此次会议重点审查并讨论了各下属小组委员会的工作进展,涵盖会议内容策划、宣传推广、礼宾接待以及安全保障等领域。与会人员针对筹备过程中可能出现的风险与挑战进行了研判,并制定了相应的解决方案,以确保会议达到预期目标。
柬埔寨将于2026年9月23日至24日在金边主办打击网络诈骗国际会议。会议主题确定为“共同切断链条并终结网络诈骗”,届时将邀请多个国家及区域性和国际组织代表出席,旨在通过加强区域与全球合作,共同根除网络诈骗犯罪链条。
📋 简要摘要 ▸
柬埔寨副总理兼内阁办公厅大臣翁赛维索主持会议,筹备打击网络诈骗国际会议。会议主题为“共同切断链条并终结网络诈骗”,将邀请多国及国际组织参与,旨在通过区域合作根除网诈问题。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកានៃគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការចំណុះនានា ពិសេសលើការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការនិងបដិសណ្ឋារកិច្ច ព្រមទាំងការងារសន្តិ សុខ។ អង្គប្រជុំក៏បានពិភាក្សាលើដំណោះស្រាយ និងការឆ្លើយតប ចំពោះហានិភ័យ និងបញ្ហាប្រឈមមួយចំនួនផងដែរ ដើម្បីត្រៀមរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា ឱ្យអាចប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក។
គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដោយមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ក្នុងតំបន់ និងសកលលោក។
作者: Chab Vanen
分类: ព័ត៌មានជាតិ