柬埔寨勋爵协会捐赠100万美元 支持柬埔寨红十字会人道事业










分类社会
事件时间2026-06-13 18:19
地点金边
来源柬埔寨通讯社
发布时间2026/06/13 18:19
详情描述
2026年6月13日,柬埔寨勋爵协会向柬埔寨红十字会捐赠1,009,999美元,以支持第163届世界红十字与红新月日活动。捐赠仪式在金边举行,柬埔寨红十字会常务副主席碧占莫妮夫人出席并代表接收捐款。
碧占莫妮夫人在仪式上转达了柬埔寨红十字会名誉主席莫尼列太后及主席文拉妮亲王的问候与感谢。她表示,此次捐赠体现了柬埔寨勋爵协会及私营部门的慈善精神与社会责任感,这笔资金将用于支持柬埔寨红十字会的人道主义使命,包括救助贫困民众、灾民及其他弱势群体。
碧占莫妮夫人呼吁社会各界继续支持红十字会的工作,以改善弱势群体的生活状况。
柬埔寨红十字会长期致力于人道救援工作。据统计,在2025年底至2026年初期间,该机构已为超过10万户家庭提供了资金、生活物资及食品援助,受助对象涵盖贫困家庭、退伍军人、伤残人士及各类灾害受灾民众。
📋 简要摘要 ▸
柬埔寨勋爵协会向柬埔寨红十字会捐赠100.99万美元,用于支持第163届世界红十字与红新月日活动。碧占莫妮夫人出席仪式并对协会的慈善精神表示感谢,强调此举将有效助力弱势群体及灾民的救助工作。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាពី សមាគមឧកញ៉ាកម្ពុជា
(AKP) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាពី សមាគមឧកញ៉ាកម្ពុជា ។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីនឹករលឹករបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា រួមទាំងប្រសាសន៍សួរសុខទុក្ខនិងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់ សមាគមឧកញ៉ាកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ សមាជិកគ្រប់ៗរូបរបស់ សមាគមឧកញ៉ាកម្ពុជា ដែលបានបរិច្ចាគថវិកាចំនួន ១,០០៩,៩៩៩ (មួយលានប្រាំបួនពាន់ប្រាំបួនរយកៅសិបប្រាំបួន) ដុល្លារសហរដ្ឋអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។
លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តថា ការចូលរួមបរិច្ចាគនេះ គឺជាបង្ហាញនូវទឹកចិត្តមនុស្សធម៌ ចិត្តសប្បុរសធម៌ ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់វិស័យឯកជន ក៏ដូចជាសប្បុរសជនទាំងអស់ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលជួបការលំបាក។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត សូមអំពាវនាវឱ្យសប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគជូន កាកបាទក្រហមកម្ពុជា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋទីទ័លក្រលំបាក រួមទាំងជនរងគ្រោះផ្សេងៗ និងជនងាយរងគ្រោះ ឱ្យមានជីវភាពល្អប្រសើរឡើង។
គួររំលឹកផងដែរថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ លើកស្ទួយជីវិត សុខុមាលភាពប្រជាជន ផ្អែកតាមគោលការណ៍គ្រឹះទាំង៧ រួមមាន មនុស្សធម៌ អព្យាក្រឹត្យ មិនលម្អៀង ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និងសាកលភាព។
សមិទ្ធផលដែលសម្រេចបានកន្លងមកនេះគឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយកាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានជួយសង្គ្រោះ និងផ្តល់អំណោយធនធាន ជាថវិកា ជាសម្ភារៈប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ ជូនដល់ជាង ១០ម៉ឺន គ្រួសារ ដែលជាជនក្រីក្រ គ្រួសារវីរកងទ័ព ជនភៀសសឹក អ្នករងរបួស និងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia