商务部总结AIMS项目上半年成果 聚焦农产品供应链升级










分类经济
事件时间2026-07-02 14:00
地点金边
来源柬埔寨商务部
发布时间2026/07/02 20:04
详情描述
2026年7月2日下午14时,柬埔寨商务部在金边总部召开“促进小规模农业市场项目”(AIMS)上半年工作总结会议。商务部部长占宁莫主持会议,商务部相关国务秘书、副国务秘书、总局长、副总局长、各部门负责人、18个目标省份商务局局长、项目顾问及核心官员出席。
会议旨在总结项目上半年执行成果,并制定下半年战略方向。占宁莫部长在会上对项目进展表示认可,重点评估了小农户商业集群建设、生产计划制定、价值链开发、农产品购销合同协调以及柬埔寨农产品市场推广等工作。
占宁莫部长强调,AIMS项目的核心目标是服务于柬埔寨小规模农户,通过建立商业集群提升其市场竞争力。项目不仅要关注执行期间的进度,更需确保在项目结束后,农户仍能保持农产品市场连接的持续性与质量,实现自主经营。
会议最后,占宁莫部长就下半年工作目标提出了战略建议,要求各相关部门继续推进项目实施,确保按计划达成预期成果。
📋 简要摘要 ▸
柬埔寨商务部部长占宁莫主持召开AIMS项目上半年工作总结会议。会议重点评估了小农户商业集群建设、生产计划制定及市场对接进展,并强调项目需确保在结束后仍能保持农产品市场连接的持续性与质量。
📋 完整原文 ▸
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តគោលដៅទាំង ១៨ ទីប្រឹក្សាគម្រោង និងមន្រ្តីបង្គោលទាំងអស់។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រីបានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសសកម្ម ក្នុងការអនុវត្តការងារនាពេលកន្លងមក។ លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់គម្រោង ជាពិសេសលើសកម្មភាពការងារ កៀរគរកសិករបង្កើតចង្កោមអាជីវកម្ម ការរៀបចំផែនការអាជីវកម្ម ការរៀបចំផែនការផលិត សំដៅអភិវឌ្ឍខ្សែច្រវាក់តម្លៃ ការសម្របសម្រួលកិច្ចសន្យាទិញលក់ដល់ក្រុមកសិករផលិត និងការរៀបចំផ្សារផលិតផលខ្មែរ ជាដើម។ លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃគម្រោង គឺត្រូវផ្តោតលើទាំងវឌ្ឍនភាពក្នុងពេលអនុវត្តគម្រោង និងក្រោយពេលគម្រោងបិទបញ្ចប់ ពោលគឺ ត្រូវបន្តនិរន្តរភាព នូវផលប្រយោជន៍ជូនប្រជាកសិករ និងរក្សាបាននូវម្ចាស់ការលើការបន្តការងារតភ្ជាប់ទីផ្សារ ទាំងបរិមាន និងគុណភាព។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗជាទិសដៅយុទ្ធសាស្ត្រ ក្នុងការបន្តអនុវត្តការងារ ឆ្ពោះទៅសម្រេចបានវឌ្ឍនភាពនិងសមិទ្ធផលបន្ថែមទៀត ក្នុងឆមាសទី២ តាមការគ្រោងទុក។
#MOC2026
#AIMS
#AIMS2026
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))