柬埔寨卫生部部长
分类医疗
事件时间2026-09-01
地点金边
来源柬埔寨卫生部
发布时间2026/09/01 19:03
详情描述
2026年9月1日下午2时,柬埔寨卫生部部长秦拉在金边主持召开了第130次领导力与创新会议。此次会议通过视频会议系统举行,共有3060名各级卫生官员参加。
秦拉在会上表示,得益于各级卫生官员的共同努力,柬埔寨公共医疗服务的质量与吸引力显著提升。他向与会人员通报了卫生领域取得的积极成果,并强调各医疗单位应继续致力于提升民众对公共医疗服务的满意度,同时进一步优化药品管理机制,确保其高效运行。
会议期间,秦拉发表了关于应对不确定性并将其转化为集体行动动力的演讲,鼓励各部门增强责任感,共同克服工作中的困难。
此外,会议还进行了两项专题汇报。斯瓦杰隆(Svay Chrum)卫生中心分享了提高麻疹和风疹(MR2)疫苗接种率的工作经验;菩萨省转诊医院则介绍了该院在提升医疗服务水平方面的进展,目前该院已获得CPA3级模范医院认证。
📋 简要摘要 ▸
卫生部部长秦拉主持第130次领导力与创新会议,指出通过各级官员的努力,公共医疗服务质量与吸引力显著提升,目前正积极推进医疗数字化管理。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «សេវាសុខាភិបាលសាធារណៈ កាន់តែមានភាពទាក់ទាញប្រជាពលរដ្ឋ ដោយសារតែការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលគ្រប់ឋានុក្រម»
—
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣០ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣០៦០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរាយការណ៍ជូនពីលទ្ធផលជាវិជ្ជមាននៃការបង្ហាញរបាយការណ៍សមិទ្ធផលវិស័យសុខាភិបាលជូនដល់ប្រមុខរាជរដ្ឋាភិបាល និងជូនលទ្ធផលជាវិជ្ជមាននេះដល់មន្រ្តីសុខាភិបាល ដែលបានខិតខំរួមគ្នាពង្រឹងវិស័យតាមរយៈការបង្កើនសមត្ថភាពសេវាថែទាំ ព្យាបាលជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានរំលឹកដល់អង្គភាពសុខាភិបាលទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ ទាក់ទាញការពេញចិត្តមកលើសេវាពីប្រជាពលរដ្ឋ និងរៀបចំយន្តការគ្រប់គ្រងឱសថឱ្យកាន់តែមានសក្តិសិទ្ធិភាព។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនបទបឋកថាស្តីពី ការទទួលយកភាពមិនប្រប្រាកដប្រជាហើយប្រែក្លាយភាពមិនប្រាកដប្រជាឲ្យទៅជាកំលាំងចលករមួយ សម្រាប់បង្កើតឱ្យការរួបរួមគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវរួមក្នុងការជំនះរាល់ការលំបាក។
ក្នុងវគ្គនេះ ក៏មានបទបង្ហាញចំនួន២ ផងដែរ។ មណ្ឌលសុខភាពស្វាយជ្រុំ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីការងារបង្កើនអត្រាការផ្តល់ថ្នាំបង្ការកញ្ជ្រិល ស្អូច (MR2) រីឯមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់បានបង្ហាញពីវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាលរបស់ខ្លួនរហូតទទួលបានការទទួលស្គាល់ជាមន្ទីរពេទ្យគំរូកំរិត CPA3។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)