金边法院下令羁押19名外籍嫌犯 涉嫌网络诈骗



分类司法
事件时间2026-06-20
地点金边
来源柬埔寨通讯社
发布时间2026/06/22 07:50
详情描述
2026年6月20日,金边初级法院三名预审法官分别签发羁押令,下令将19名涉嫌网络诈骗的外籍嫌犯羁押候审。涉案人员包括6名越南籍和13名中国籍人士,案件共分为三起。
第一起案件涉及6名越南籍嫌犯,分别为Nguyen Xuan troung、Mai van binh、Pham duy Quang、Pham troung kien、Phamduc duc及Tran van dat。上述人员被控在2025年11月至2026年6月2日期间,在金边市7玛卡拉区威旺分区奥林匹亚C4大楼内,以有组织、有预谋的方式实施网络诈骗。
第二起案件涉及8名中国籍嫌犯,分别为Hang ming Liang、Chen xiang、Xu qiu peng、liao changhao、Chen qian、Liang Chun hua、Zhang jia mei及Yang yuan。该团伙被控于2026年初至6月8日期间,在森速区克朗分区及新金边分区等地,通过虚假投资平台诱骗受害者。具体作案地点包括森速区奥莫里森速小区18B号房,以及新金边分区玫瑰花园国际酒店8418号房。
第三起案件涉及5名中国籍嫌犯,分别为WEN JIAN ZU、CHEN NIANJIAN、QIN JUNKAI、OU HENG JIANG及QIN BAO DE。该团伙被控于2025年11月至2026年6月2日期间,在森速区乌巴克分区新世界东南小区15号房实施诈骗。
上述19名嫌犯均被控违反《反网络诈骗法》第5条第3款第1项。目前,所有嫌犯已被送往第一惩教中心(M1)和第二惩教中心(M2)羁押。根据2026年4月生效的《反网络诈骗法》,此类罪行最高可判处终身监禁,并处以最高10亿瑞尔罚款,同时将没收涉案人员财产。
📋 简要摘要 ▸
金边初级法院法官于6月20日下令羁押19名外籍嫌犯,包括6名越南人和13名中国人。嫌犯涉嫌在金边多地通过虚假投资平台进行网络诈骗,目前案件已进入司法程序,涉案人员将面临法律严惩。
📋 完整原文 ▸
តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(រាជធានីភ្នំពេញ) ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញចំនួន៣រូប កាលពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញដីកាបង្គ្រាប់ឱ្យឃុំខ្លូនជនបរទេសសរុបចំនួន១៩នាក់ លើសំណុំរឿង៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះ មានជនជាតិវៀតណាម ៦នាក់ និងចិន១៣នាក់។
ករណីទី១ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញនៅថ្ងៃទី២០ ខែមិថុនាបានឱ្យដឹងថា ជនត្រូវចោទជាជនជាតិវៀតណាមមាន៦នាក់ រួមមានៈ
១.ឈ្មោះ Nguyen Xuan troung ភេទប្រុស ២.ឈ្មោះ Mai van binh ភេទប្រុស ៣.ឈ្មោះ Pham duy Quang ភេទប្រុស ៤ .ឈ្មោះ Pham troung kien ភេទប្រុស ៥.ឈ្មោះ Phamduc duc ភេទប្រុស និង៦.ឈ្មោះ Tran van dat ភេទប្រុស។
ជនជាតិវៀតណាមទាំងនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ "ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុម និងមានការចាត់តាំង។ បទល្មើសនេះបានប្រព្រឹត្តឡើងនៅចំណុចអាគារលេខអូរឡាំព្យា C4 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រព្រឹត្តិបទល្មើស ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ករណីទី២៖ លោកព្រុំ ម៉ូនីន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាតិចំនួន៨រូប ក្នុងនោះទី១ .ឈ្មោះ Hang ming Liang ភេទប្រុស ២.ឈ្មោះ Chen xiang ភេទប្រុស ៣.Xu qiu peng ភេទប្រុស ៤.ឈ្មោះ liao changhao ភេទប្រុស ៥.ឈ្មោះ Chen qian ភេទប្រុស ៦.ឈ្មោះ Liang Chun hua ភេទប្រុស ៧.ឈ្មោះ Zhang jia mei ភេទស្រី និង៨.ឈ្មោះ Yang yuan ភេទប្រុស។
ជនជាតិចិនទាំង៨នាក់នេះ ត្រូវចោទប្រកាន់ពីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានស្ថានទម្ងន់ទោស ដោយ មានការរៀបចំជាក្រុមមានការចាត់តាំង (ក្រុមរូបភាពលួចលោមបញ្ឆោតដើម្បីអូសទាញជនរងគ្រោះដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ ១៨ប (បុរីអរម៉ូរីសែនសុខ) ស្ថិតនៅផ្លូវលេខ ០៣ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចំណុចបន្ទប់លេខ ៨៤១៨ ជាន់ទី៤ (សណ្ឋាគារ រ៉ូសហ្គាឌិន អ៊ិនធើណេសិនណល) ស្ថិតនៅផ្លូវលេខ ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងដើមឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។
ករណីទី៣៖ លោក សុខ ឧត្តម ចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទចំនួន៥នាក់ ទី១.ឈ្មោះ .WEN JIAN ZU ភេទប្រុស ជនជាតិចិន ២ ឈ្មោះ .CHEN NIANJIAN ភេទប្រុស ជនជាតិចិន ទី៣ ឈ្មោះ.QIN JUNKAI ភេទប្រុស ជនជាតិចិន ទី៤ ឈ្មោះ .OU HENG JIANG ភេទប្រុស ជនជាតិចិន និងទី៥ដឈ្មោះ.QIN BAO DE ភេទប្រុស ជនជាតិចិន។
ក្រុមនេះប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៥ (បុរីពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្លូវណាត់ប្រ៊ឺត) ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ជារួមជនត្រូវចោទទាំង១៩ នាក់ ខាងលើ ត្រូវបានចោទប្រកាន់តាមបញ្ញត្តិ មាត្រា៥ កថាខណ្ឌ៣ ចំណុច១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ បច្ចុប្បន្ននេះ ត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំ កែប្រែទី១(ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២)។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានអនុម័តកាលពីថ្ងៃទី៦ និងប្រកាសដាក់ឱ្យប្រើចាប់ពីថ្ងៃទី៧ខែខែមេសា ឆ្នាំ២០២៦មក ជនល្មើសនឹងច្បាប់នេះ ប្រឈមនឹងការជាប់ ពន្ធនាគារខ្ពស់បំផុត១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ ៕
ប្រភព៖ គ.ប.ឆ.ប.
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia