金边警方破获一起破坏公共设施盗窃案 抓获2人
分类治安
事件时间2026-09-02
地点金边朗哥区
来源CN123
发布时间2026/09/03 16:42
详情描述
2026年9月1日凌晨1时许,金边市坎波区(Khan Kambol)坎托分区(Kantouk)的一处混凝土路面发生一起盗窃案,两名男子通过破坏手段盗窃净水过滤桶。
坎波区警方在接到报案后展开调查。9月2日下午1时许,警方在坎托分区4号公路附近抓获第一名嫌疑人武提·萨翁(Vutthy Sam-oun,22岁)。随后,警方与干拉省安斯努县(Ang Snuol)白占乡(Bek Chan)警方协作,于同日抓获第二名嫌疑人米特·萨迈(Mit Samay,26岁)。
两名嫌疑人均无固定职业,居住在干拉省安斯努县白占乡。目前,坎波区警方已完成初步调查,案件已移交法院处理。
📋 简要摘要 ▸
金边朗哥区警方根据指示,于9月2日成功抓获2名涉嫌破坏并盗窃净水过滤桶的犯罪嫌疑人,目前案件已移交法院处理。
📋 完整原文 ▸
ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ធុងទឹកចម្រោះ)
ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
និងអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ព្រមទាំងមានដោយមានចង្អុលបង្ហាញពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃកអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាឱ្យកម្លាំងផ្នែកព្រហ្មទណ្ឌធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ធុងទឹកចម្រោះ)
»ជនសង្ស័យចំនួន ០២នាក់
១-ឈ្មោះ វុទ្ធី សំអូន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។(ឃាត់ខ្លួន)
២-ឈ្មោះ មិត្ត សម័យ ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។(ឃាត់ខ្លួន)
កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០១ និង ០០នាទី រំលងអធ្រាត្រ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០២នាក់ ភេទប្រុស អាយុប្រហែល ជិះកង់ឌុបគ្នាពីរនាក់ បានធ្វើសកម្មភាពគាស់(ធុងទឹកចម្រោះ) នៅចំណុចផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៣ និង ០០នាទី កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វុទ្ធី សំអូន ភេទប្រុស អាយុ ២២ឆ្នាំ ដែលកំពុងនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃបឹងសង្កាត់កន្ទោក យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក
នៅថ្ងៃខែឆ្នាំដដែលនោះដែរ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការណ៍ជាកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបែកចាន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលមានឈ្មោះ មិត សម័យ ភេទប្រុស អាយុ ២៦ឆ្នាំ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕