洪玛尼出席班迭棉吉省民生交流活动










分类政治
事件时间2026-09-13
地点班迭棉吉省
来源柬埔寨青年联盟
发布时间2026/09/13 10:51
详情描述
2026年9月13日上午,柬埔寨青年联合会(UYFC)主席洪玛尼前往班迭棉吉省Svay Chek县,出席在当地举行的民生交流活动。此次活动地点位于该县的6个村庄区域,旨在与当地民众及相关官员进行面对面交流。
班迭棉吉省省长乌拉特里出席活动并致辞,对洪玛尼及代表团的到来表示欢迎,并介绍了当地民众目前的居住状况及生活需求。
洪玛尼在活动中向当地民众转达了国家领导人的问候。他表示,此次活动将足球运动与慈善事业相结合,旨在通过动员社会各界及爱心人士捐赠资金、物资及生活必需品,为居住在上述6个村庄的民众提供支持与关怀。
出席本次活动的还包括班迭棉吉省政府官员、柬埔寨青年联合会中央委员会成员、青年联合会成员及当地居民。
📋 简要摘要 ▸
洪玛尼于9月13日出席班迭棉吉省Svay Chek县的民生交流活动,与当地民众及相关官员会面。
📋 完整原文 ▸
ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ
————————————
នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ដែលនឹងប្រព្រឹត្តទៅនៅបរិវេណភូមិរង់ចាំទី៦ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត សមាជិកគណៈកម្មាធិការកណ្ដាល សមាជិក សមាជិកា ស.ស.យ.ក. អលស្ដារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦ផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំង ឯកឧត្តម លោកជំទាវ និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីស្ថានភាពរស់នៅ ព្រមទាំងតម្រូវការចាំបាច់នានារបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំនាពេលបច្ចុប្បន្ន។
ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងបាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចទាំងពីរជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិទាំង៦។ ឯកឧត្តមបានរំលេចផងដែរថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់កីឡាបាល់ទាត់ជាមួយសកម្មភាពសប្បុរសធម៌ ព្រមទាំងបំផុសចលនា និងកៀរគរការចូលរួមពីសំណាក់សប្បុរសជន និងសាធារណជន តាមរយៈការបរិច្ចាគថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាតាមលទ្ធភាព ដើម្បីរួមចំណែកផ្តល់ការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦។
#សសយកអលស្តារ #uyfcallstar
#សសយក #UYFC
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.**
🌐 [**uyfc.org**](https://www.uyfc.org/)
📱 [**Facebook**](https://www.facebook.com/uyfccambodia)
📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)** **
📱 [**Telegram**](https://t.me/uyfc_news)** **
📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)