洪玛尼慰问实居省退休教师家属 落实社会保障政策
分类社会福利
地点实居省
来源洪玛尼官方频道
发布时间2026/06/08 17:27
详情描述
近日,实居省退休人员与退伍军人工作组在省内开展慰问活动。受柬埔寨副总理兼公务员部大臣、实居省工作组组长洪玛尼委托,由楚速班亚(Chhuor Sopanha)带领的工作组前往实居省贡比西县,向已故退休教师兴提(Hing Thy)的家属表达哀悼并转交慰问金。
兴提生前曾任职于贡比西县昂威学校,因病去世,享年74岁。其遗体安葬于贡比西县波雷涅乡奔布赛村,当地乡理事会成员也出席了此次慰问活动。
工作组在现场转达了洪玛尼副总理及实居省研究与运动工作组组长丹达琳妮(Dam Dariny)对逝者家属的慰问。同时,工作组向家属详细说明了政府的社会保障政策,即已故退休人员家属可获得相当于逝者最后12个月退休金总额的抚恤金。此外,遗属每月还可领取3万瑞尔的津贴,该项资金由国家社会援助基金负责,每年发放一次。
📋 简要摘要 ▸
洪玛尼副总理委派工作组慰问实居省已故退休教师家属,并落实政府社会保障政策,提供抚恤金及遗属补助。
📋 完整原文 ▸
ក្រុមការងារផ្នែកនិវត្ដជននិងអតីតយុទ្ធជនខេត្តកំពង់ស្ពឺបាននាំយកសាររំលែកនូវមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនក្រុមគ្រួសារសពនិវត្តជនខេត្តកំពង់ស្ពឺ
========
ខេត្តកំពង់ស្ពឺ-ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារផ្នែកនិវត្ដជននិងអតីតយុទ្ធជននៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនា ខេត្តកំពង់ស្ពឺបាននាំយកសាររំលែកនូវមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនក្រុមគ្រួសារសពឧបាសិកា ហ៊ីង ធី អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាអង្គវៀន នៃស្រុកគងពិសី បានទទួលមរណភាពក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ គេហដ្ឋានសពស្ថិតក្នុង ភូមិបឹងប្រសែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំផងដែរ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ក្រុមការងារបានពាំនាំនូវការចូលរួមរំលែកនូវមរណទុក្ខរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកជំទាវ ដាំ ដារិនី ប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនា ខេត្តកំពង់ស្ពឺជូនចំពោះក្រុមគ្រួសារសព និងបានជម្រាបជូនគ្រួសារសព អំពីរបបគោលនយោបាយសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលជូនសពចុងក្រោយចំនួន១២ខែ នៃប្រាក់សោធនចុងក្រោយរបស់សព និងការបន្តផ្តល់ប្រាក់ឧបត្ថម្ភភរិយាសពចំនួន ៣០ ០០០រៀល/ខែ ដោយថវិកានេះបើក១ឆ្នាំម្តង ដោយមូលនិធិជាតិជំនួយសង្គម ផងដែរ។