柬埔寨内政部长苏速卡就国王手术康复致以诚挚祝福


分类政务
事件时间2026年4月20日
地点中国北京
来源柬埔寨通讯社
发布时间2026/04/20 11:22
详情描述
2026年4月20日,柬埔寨内政部长苏速卡就柬埔寨国王在华接受手术一事发表声明。
根据柬埔寨王宫事务部发布的公告,柬埔寨国王在中国北京的医院接受了手术治疗,并已于4月20日上午顺利离开手术室。
苏速卡代表内政部全体领导、公务员、国家警察及监狱官员,并以其个人、夫人及家属的名义,对国王手术顺利完成并出院表示欣慰。苏速卡祈愿国王早日康复,并早日回国继续庇佑柬埔寨人民。
📋 简要摘要 ▸
柬埔寨内政部长苏速卡代表内政部全体官员,对柬埔寨国王在华完成手术并顺利出院表示欣慰。苏速卡祈愿国王早日康复,并早日回国继续庇佑柬埔寨人民。
📋 完整原文 ▸
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ "ទូលព្រះបង្គំជាខ្ញុំ ពិតជាមានសេចក្ដីត្រេកអរឥតឧបមា បន្ទាប់ពីក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីស្ថានភាពនៃព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយទ្រង់បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និងបានយាងចេញពីបន្ទប់វះកាត់ នាវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ ភរិយា ព្រមទាំងក្រុមគ្រួសារទាំងមូល សូមក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូណ៌ ជាពិសេសឆាប់បានជាសះស្បើយពីព្រះរោគ ដើម្បីស្ដេចយាងមាតុភូមិនិវត្តន៍គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមក្សេមក្សាន្ត សម្រាប់ប្រជារាស្រ្តជាកូនចៅដរាបតទៅ"៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia