柬埔寨司法部法律官员招聘
| 公司 | 柬埔寨公共职能部与司法部 |
| 地点 | 柬埔寨 |
| 薪资 | 面议 |
| 发布时间 | 2026-04-06 16:05 |
职位描述
柬埔寨司法部公开招聘45名法律官员,涵盖民法、刑法及国际关系领域。应聘者需通过相关专业笔试、英语及综合知识测试。
ឱកាស! ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្នែកច្បាប់ចំនួន ៤៥កន្លែង ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន១០ នៃក្រសួងយុត្តិធម៌។
- ផ្នែករដ្ឋប្បវេណីចំនួន ១១កន្លែង
- ផ្នែកព្រហ្មទណ្ឌចំនួន ១៦កន្លែង និង
- ផ្នែកទំនាក់ទំនងអន្តរជាតិចំនួន ១៨កន្លែង
បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រពាក់ព័ន្ធនឹងនីតិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ សូមត្រៀមលក្ខណៈឱ្យបានរួចរាល់។
គួរបញ្ជាក់ថា បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើផ្នែកទាំង៣ខាងលើជាចាំបាច់ម្តងមួយៗ ដោយមានការបែងចែកពេលវេលាប្រឡង និងមេគុណផ្សេងគ្នា។
ទន្ទឹមនេះ បេក្ខជនត្រូវប្រឡងលើវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ បន្ថែមលើជំនាញច្បាប់ទាំង៣ដែលបានរៀបរាប់។
វិញ្ញាសាចំណេះដឹងទូទៅនឹងមានភាពពាក់ព័ន្ធនឹង (១) មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង (២) ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធវិស័យយុត្តិធម៌។
[JOIN CHANNEL](https://t.me/oa_channel 📱