卫生部召开会议 评估13省卫生中心服务质量

文件类型政策
发布机构柬埔寨卫生部
生效日期2026-10-16
适用范围13个省份卫生中心
发布时间2026/10/17 10:31

政策详情

2026年10月16日,柬埔寨卫生部国务秘书奥婉丁主持召开视频会议,对13个省份卫生中心的服务质量改进进展进行评估与讨论。此次会议旨在通过监测基层医疗服务现状,进一步提升公共卫生服务水平。 会议议程涵盖五项核心内容:一是审议13个省份卫生中心前9个月的服务质量改进工作报告;二是讨论2027年卫生中心服务质量改进行动计划草案;三是评估特本克蒙省卫生中心24小时全天候服务运行情况,以及环境卫生与设施维护工作;四是研究在不依赖私营部门参与的前提下,通过公共卫生机构自身能力提升医疗服务收入的方案,并结合基层医疗保健(PHC-BIF)框架,争取地方政府支持;五是总结会议成果,并部署年度工作总结及2027年改进计划。 此次会议强调,各级医疗机构需加强社区健康教育与促进工作,确保基层医疗服务质量达标。会议要求各相关部门根据实际情况优化服务流程,提升医疗效率。 本次会议共有78人参加,涵盖卫生部相关国务秘书、副国务秘书,以及13个省份的副省长、卫生局负责人、运营区办公室主任及部分卫生中心代表。涉及的13个省份包括:柴桢省、波罗勉省、特本克蒙省、桔井省、上丁省、拉塔纳基里省、蒙多基里省、磅湛省、磅通省、暹粒省、班迭棉吉省、柏威夏省及奥多棉吉省。
📋 简要摘要 ▸
卫生部国务秘书奥婉丁主持会议,通过Zoom评估13个省份卫生中心的服务质量改进进展,确保基层医疗服务达标。
📋 完整原文 ▸
កិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍនភាព នៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ប្រចាំ កញ្ញាខែ ឆ្នាំ២០២៦ សម្រាប់ខេត្តចំនួន ១៣ តាមប្រព័ន្ធនិមិត្ត (Zoom)។ — រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានភាពចាំបាច់ក្នុងការពិនិត្យ តាមដាន និងពិភាក្សាលើវឌ្ឍនភាពការងារកែលម្អគុណភាព សេវាមណ្ឌលសុខភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋម នៅមូលដ្ឋានកម្រិតមណ្ឌលសុខភាព ក្នុងខេត្តចំនួន ១៣ បានដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍនភាព នៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ប្រចាំ កញ្ញាខែ ឆ្នាំ២០២៦ សម្រាប់ខេត្តទាំង១៣ តាមប្រព័ន្ធនិមិត្ត (Zoom)។ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅតាមរបៀបវារៈ ដូចខាងក្រោម៖ ១.បទបង្ហាញរបាយការណ៍រួមស្តីពី លទ្ធផលការងារកែលម្អសេវាមណ្ឌលសុខភាពទាំង ១៣ខេត្ត រយៈពេល ៩ខែ ឆ្នាំ២០២៦ និងការពិភាក្សា ២.បទបង្ហាញសេចក្តីព្រាងទម្រង់ផែនការសកម្មភាព កែលម្អគុណភាពសេវាមណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៧ និងការពិភាក្សា ៣.បទបង្ហាញស្តីពី ការពង្រឹង និងធានាដំណើរការសេវានៅតាមមណ្ឌលសុខភាព ២៤/៧  អនាម័យ បរិស្ថាន និងបន្ទប់ទឹក នៅក្នុងខេត្តត្បូងឃ្មុំ ៤.បទបង្ហាញស្តីពី ការត្រៀមលក្ខណ: និងផែនការសម្រាប់អភិវឌ្ឍមណ្ឌលសុខភាព ដោយមិនប្រើប្រាស់វិស័យឯកជន (Public Private Partnership) ឱ្យមករកចំណូលនៅក្នុងមូលដ្ឋានសុខាភិបាលរដ្ឋ ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានថ្លែងនៅក្នុងពិធីសម្ភោធមន្ទីរពេទ្យហ្លួងម៉ែ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ និងការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន លើដំណើរការកែលម្អគុណភាពសេវា ក្នុងបរិបទជំរុញបង្កេីនការថែទាំសុខភាពបឋម (PHC-BIF) ៥.សេចក្តីសន្និដ្ឋាន បូកសរុប និងការកំណត់ថ្ងៃប្រជុំសម្រាប់បូកសរុបការងារប្រចាំឆ្នាំ និងផែនការកែលម្អគុណភាពសេវាឆ្នាំ២០២៧។ កិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ មានសារៈសំខាន់ក្នុងការស្វែងយល់ពីវឌ្ឍនភាពការងារជាក់ស្តែង នៅតាមមូលដ្ឋានសុខាភិបាល ផ្តល់ការណែនាំបន្ថែមលេីការកែលម្អសេវាសុខាភិបាល ឱ្យកាន់តែប្រសើរឡើង និងជំរុញឱ្យកាន់តែសកម្មថែមទៀត លេីការងារអប់រំ និងលើកកម្ពស់សុខភាពនៅតាមសហគមន៍ ដើម្បីបន្តការលេីកកម្ពស់សុខភាព និងគុណភាពសេវានៅតាមមណ្ឌលសុខភាព ឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្នុងក្រុមការងារ ១៣ខេត្ត នៃក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលបន្ទុកវិស័យសុខាភិបាល ប្រធាន និងអនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពមួយចំនួន នៃខេត្តទាំង ១៣ រួមមាន៖ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យ សរុបអ្នកចូលរួមចំនួន ៧៨រូប។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)