柬埔寨司法部与韩国大使会谈 重点打击网络诈骗犯罪







分类政治
事件时间2026-05-20 14:00
地点金边
来源CN123
发布时间2026/05/20 20:52
详情描述
2026年5月20日下午14时,柬埔寨副总理兼司法部长高乐在金边司法部办公大楼,会见了韩国驻柬埔寨大使金昌勇及其随行人员。
双方在会谈中重点讨论了柬埔寨与韩国在司法领域的合作事宜,并就治理跨国犯罪问题交换了意见。高乐在会谈中向金昌勇阐述了柬埔寨政府在打击科技诈骗方面的立场,明确表示柬方将持续加大力度,严厉打击各类网络诈骗犯罪活动。
此次会谈旨在进一步深化两国在法律与司法层面的协作。双方均表示,将继续保持紧密联系,共同应对跨国犯罪挑战,并致力于加强两国在相关领域的合作关系。
📋 简要摘要 ▸
柬埔寨副总理兼司法部长高乐与韩国驻柬大使金昌勇举行会谈。双方重点讨论了柬韩司法合作、跨国犯罪治理及打击网络诈骗的联合行动。高乐强调了柬政府在打击科技诈骗方面的决心,双方承诺将进一步深化两国司法领域的协作。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអនុញ្ញាតឱ្យឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអនុញ្ញាតឱ្យឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម KIM Chang Yong និងសហការីមកកាន់ទីស្តីការក្រសួងយុត្តិធម៌។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចការងារមួយចំនួនជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកច្បាប់យ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានយកឱកាសនេះជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មី ក្នុងបុព្វហេតុផលប្រយោជន៍របស់ប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។