劳工部暹粒办职业安全培训 三天课程覆盖职校教师

劳工部暹粒办职业安全培训 三天课程覆盖职校教师
劳工部暹粒办职业安全培训 三天课程覆盖职校教师
劳工部暹粒办职业安全培训 三天课程覆盖职校教师
劳工部暹粒办职业安全培训 三天课程覆盖职校教师
劳工部暹粒办职业安全培训 三天课程覆盖职校教师
劳工部暹粒办职业安全培训 三天课程覆盖职校教师
劳工部暹粒办职业安全培训 三天课程覆盖职校教师
劳工部暹粒办职业安全培训 三天课程覆盖职校教师
劳工部暹粒办职业安全培训 三天课程覆盖职校教师
劳工部暹粒办职业安全培训 三天课程覆盖职校教师
1/10
分类劳工职教
事件时间2026-10-26
地点暹粒
来源柬埔寨劳工部
发布时间2026/10/28 13:58

详情描述

10月26日上午,柬埔寨劳工与职业培训部副国务秘书林苏洪在暹粒省吴哥凯玛拉酒店主持开班仪式,启动为期三天(10月26日至28日)的“提升TVET机构职业安全与健康(OSH)能力”培训班。 培训班由国立劳动学院与劳动医学司联合ILO-Korea伙伴计划举办,来自12所技术与职业教育培训(TVET)机构的领导层和骨干教师参加,目标是推动人力资源的可持续发展与安全。 参训教师和TVET机构管理层被视为核心力量,负责将“安全文化”渗透到课程设置与学生日常实践之中。原文指出,TVET学生每天直接操作机械、电气设备、化学品及各类建筑工具,需要预先采取防护措施,避免在求学期间和进入劳动力市场后发生意外。 林苏洪提出两点建议:一是TVET机构继续将职业安全与健康相关政策与课程纳入自身教学大纲;二是持续提升该领域的知识与技能,以契合当前产业和现代技术的快速演进。他表示,期望通过知识传递,受训学生日后进入企业、机构或社区工作时,能成为职业安全与健康的积极传播者或再培训者。 ILO-Korea项目协调员温本蓬提出,真正的专家不仅要做得快或技术达标,还要懂得安全地工作,既为自身也为周围的人,因为安全是职业技能中不可或缺的部分。 与以往培训不同,此次暹粒课程的特点是加入实地参观环节,学员前往吴哥理工学院车间,现场了解并实践秩序管理和安全措施。 代表12所TVET机构发言的暹粒德佐森地区理工学院院长邦普蒂女士表示,期望这三天在理论与实操两方面提供丰富知识,用于改善各自机构的学习和培训环境。
📋 简要摘要 ▸
10月26日至28日,柬埔寨劳工部在暹粒吴哥凯玛拉酒店举办为期三天的“职业安全与健康(OSH)能力提升”培训班,面向技术与职业教育培训(TVET)机构管理层及骨干教师。培训由国立劳动学院与劳动医学司联合国际劳工组织-韩国伙伴计划举办,副国务秘书主持开班。
📋 完整原文 ▸
ក្រសួងការងារបន្តជំរុញ និងលើកកម្ពស់វប្បធម៌សុវត្ថិភាពការងារដល់គ្រឹះស្ថាន TVET (សៀមរាប)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២៦-២៨ តុលា) ស្តីពី "ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) សម្រាប់គ្រឹះស្ថាន TVET" នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ សហការជាមួយគម្រោងភាពជាដៃគូ ILO-Korea (ILO-Korea Partnership Programme) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងលោកគ្រូ-អ្នកគ្រូបង្គោលមកពីគ្រឹះស្ថាន TVET ចំនួន ១២ ក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។ លោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំ TVET ដែលជាសិក្ខាកាមក្នុងវគ្គនេះ បានមើលឃើញថាជាតួអង្គស្នូលក្នុងការនាំយក "វប្បធម៌សុវត្ថិភាព" ទៅបញ្ជ្រាបក្នុងកម្មវិធីសិក្សា និងការអនុវត្តប្រចាំថ្ងៃរបស់សិស្ស-និស្សិត។ ការបំពាក់បំប៉ននេះមានសារៈសំខាន់ជាសារវន្ត ដោយសារសិស្ស TVET ត្រូវអនុវត្តផ្ទាល់ជារៀងរាល់ថ្ងៃជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី សារធាតុគីមី និងឧបករណ៍សំណង់ផ្សេងៗ ដែលទាមទារឱ្យមានវិធានការការពារទុកជាមុន ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុទាំងកំលុងពេលសិក្សា និងពេលឈានចូលទីផ្សារការងារ។ ឯកឧត្តម លឹម ស៊ុយហុង បានផ្តល់អនុសាសន៍សំខាន់ៗចំនួនពីរបន្ថែមទៀត៖ ទី១) គ្រឹះស្ថាន TVET ត្រូវបន្តគិតគូរដាក់បញ្ចូលគោលនយោបាយ និងកម្មវិធីសិក្សាអំពីសុវត្ថិភាព និងសុខភាពការងារ ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន និង ទី២) ត្រូវបន្តអភិវឌ្ឍចំណេះដឹង និងជំនាញផ្នែកនេះឱ្យបានជាប់ជាប្រចាំ ដើម្បីស្របតាមការវិវឌ្ឍរីកចម្រើនយ៉ាងរហ័សនៃឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ន។ ឯកឧត្តមរំពឹងថា តាមរយៈការបញ្ជ្រាបចំណេះដឹងនេះ សិស្ស-និស្សិតដែលបានទទួលការបណ្តុះបណ្តាល នឹងក្លាយជាភ្នាក់ងារផ្សព្វផ្សាយអំពីសុវត្ថិភាព និងសុខភាពការងារ ឬជាអ្នកបណ្តុះបណ្តាលបន្ត យ៉ាងសកម្មនៅពេលពួកគេចេញទៅបំពេញការងារនៅតាមសហគ្រាស គ្រឹះស្ថាន ឬសហគមន៍របស់ខ្លួន។ លោក អ៊ុន ប៊ុនផឿន អ្នកសម្របសម្រួលគម្រោង ILO-Korea បានរំលេចទស្សនៈគន្លឹះថា អ្នកជំនាញពិតប្រាកដមិនត្រឹមតែធ្វើការបានលឿន ឬត្រូវតាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវចេះធ្វើការដោយមានសុវត្ថិភាព ទាំងសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន ព្រោះសុវត្ថិភាពគឺជាផ្នែកមួយដែលខ្វះមិនបាននៃជំនាញវិជ្ជាជីវៈ។ ខុសប្លែកពីវគ្គបណ្តុះបណ្តាលមុនៗ លក្ខណៈលេចធ្លោនៃកម្មវិធីនៅខេត្តសៀមរាបនេះ គឺការរួមបញ្ចូលទស្សនកិច្ចសិក្សាជាក់ស្តែងនៅរោងជាងនៃវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដើម្បីឱ្យសិក្ខាកាមបានឃើញ និងអនុវត្តផ្ទាល់ពីការរៀបចំសណ្តាប់ធ្នាប់ និងវិធានការសុវត្ថិភាព។ លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប តំណាងឱ្យគ្រឹះស្ថាន TVET ទាំង១២ បានសម្តែងក្តីរំពឹងថា រយៈពេល ៣ថ្ងៃនេះ នឹងផ្តល់នូវពុទ្ធិយ៉ាងច្រើនទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីយកទៅកែលម្អបរិយាកាសសិក្សា និងការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ ការបន្តពង្រីកយុទ្ធនាការនេះ ត្រូវបានរំពឹងថានឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការបង្កើនគុណភាពនៃការអប់រំបច្ចេកទេស និងធានាថាធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា គឺជាកម្លាំងពលកម្មដែលមានទាំងជំនាញច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពការងារ៕ #MLVT #HENGSour