马德望省交通事故肇事者身份确认
| 分类 | 社会 |
|---|---|
| 事件时间 | 2026年3月27日 |
| 事件地点 | 马德望省 |
| 发布时间 | 2026-03-30 15:18 |
新闻摘要
警方确认马德望省交通事故肇事者为20岁的Siv Cheysith,系某警官之子,该车此前曾有违规记录。
📄 完整原文 ▶ 查看原文 →
UPDATE: កន្លងមក ម្ចាស់ឡានក៏ធ្លាប់ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅទៅធ្វើការអប់រំណែនាំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៉ីមាំលឺខ្លាំងខុសលក្ខណៈបច្ចេកទេសផងដែរ។ ហើយកាលអំឡុងខែធ្នូ ឆ្នាំ២០២៥ រថយន្ដខាងលើនេះធ្លាប់ជួបគ្រោះថ្នាក់ប៉ះពារជាមួយរថយន្ដមួយគ្រឿងផ្សេងទៀតផងដែរ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ (បាត់ដំបង)៖ ម្ចាស់រថយន្ដស៊េរីទំនើប ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណឈ្មោះ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើត នៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ តាមសេចក្តីរាយការណ៍មួយចំនួនរួមទាំងសមត្ថកិច្ច និងអ្នកច្បាប់ផងនោះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បុគ្គលរូបនេះ ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក MERCEDES BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរមកពីទិសខាងភ្នំពេញ ទិសខាងត្បូង ឆ្ពោះទៅទិសខាងបាត់ដំបង ទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង លើគន្លងផ្លូវម៉ូតូ។ *ម៉ូតូទី១ ម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1H-2105 អ្នកបើកបរឈ្មោះ ប៉ុក ស៊ីណាប់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់ដែលមានកូននៅក្នុងផ្ទៃ) និងអ្នករួមដំណើរចំនួន២នាក់ទៀតអាច រួមមាន៖ *ទី១៖ឈ្មោះ ម៉េន ម៉ីនាង ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) *ទី២៖ ឈ្មោះ ម៉េន សុខមាន ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (របួសធ្ងន់) បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ *ម៉ូតូទី២ ម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1S-1965 អ្នកបើកបរឈ្មោះ សួន ធានី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ទៀត រួមមាន៖ *ទី១៖ឈ្មោះ វុន ស្រីជា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) *ទី២៖ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់)។ តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា រថយន្តបើកបរក្នុងទិសដៅពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើត ហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា ពេញទំហឹងតែម្ដង។ រំលងក្រោយថ្ងៃកើតហេតុមួយថ្ងៃ ពោលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញលិខិតកោះហៅឈ្មោះ ស៉ីវ ជ័យសិដ្ឋ ដើម្បីឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍។ លិខិតកោះហៅនេះ ត្រូវបានបញ្ជូនទៅដល់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ ដោយសារតែទីលំនៅរបស់ម្ចាស់រថយន្តស្ថិតនៅក្នុងទឹកដីខណ្ឌមានជ័យ។ សូមរំលឹកថា កាលពីពេលកន្លងទៅម្ចាស់រថយន្ដនេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅទៅធ្វើការអប់រំណែនាំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៉ីមាំលើខ្លាំងខុសលក្ខណៈបច្ចេកទេស ហើយកាលអំឡុងខែធ្នូ ឆ្នាំ២០២៥ រថយន្ដខាងលើនេះធ្លាប់ជួបគ្រោះថ្នាក់ប៉ះពារជាមួយរថយន្ដមួយគ្រឿងផ្សេងទៀតផងដែរ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ៕ FRESH NEWS, 30.03.2026__ __ ឯកសារមន្ត្រីសាធារណៈ [Contact Us](https://t.me/oa_admin | [JOIN US](https://t.me/oa_channel 🔔