国防部驳斥泰媒虚假指控 否认向泰军阵地发射M79
分类边境安全
事件时间2026-05-14 22:00
地点柏威夏省
来源新柬埔寨日报
发布时间2026/05/14 22:31
详情描述
2026年5月14日晚22时,柬埔寨国防部发言人发表声明,严正驳斥部分泰国媒体关于柬埔寨军队向柏威夏省瓦因特里地区泰军阵地发射M79炮弹的报道。柬方明确表示,该指控毫无事实依据,属于虚假信息,旨在误导公众并制造边境紧张局势。
柬埔寨国防部指出,此类不实报道损害了柬埔寨王家军的声誉,并对边境地区的和平与稳定构成风险。柬方已通过国防部信息作战指挥部向泰国相关部门(JIC Thai)正式提出抗议,要求泰方立即更正相关报道。
此外,柬方披露在东盟观察员(HOM AOT)近期对柏威夏寺边境地区进行视察期间,泰方在未提前通知柬方的情况下,擅自进行了3次未爆弹药的爆破作业。针对此行为,柬埔寨第四军区边境联络小组(RBC)已向泰方提出交涉。
柬埔寨国防部呼吁泰方停止散布抹黑言论,并严格遵守双方此前达成的各项协议,以维护边境地区的长期和平、稳定与安全。
📋 简要摘要 ▸
柬埔寨国防部发言人于5月14日晚发表声明,严正驳斥泰媒关于柬军向柏威夏省瓦因特里地区泰军阵地发射M79炮弹的虚假报道。国防部强调该指控毫无根据,旨在制造边境紧张局势,并已向泰方提出抗议。同时,柬方指出泰方在东盟观察员视察期间未提前通报即进行爆破作业,呼吁泰方停止抹黑,共同维护边境和平稳定。
📋 完整原文 ▸
កម្ពុជាទាត់ចោលការផ្សាយរបស់ថៃ ថាកងកម្លាំងកម្ពុជា បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅទល់មុខតំបន់វាលឥន្ទ្រី
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាវេលាម៉ោងជាង១០យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានចេញមកទាត់ចោលចំពោះការផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលនៅតែបន្តចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា “បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ”។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់នេះ ដែលគ្មានមូលដ្ឋានភស្តុតាងណាមួយឡើយ។
ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និងបង្កហានិភ័យដល់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែន និងស្នើឱ្យសារព័ត៌មានថៃកែតម្រូវជាបន្ទាន់។
អ្នកនាំពាក្យអះអាងថា ចំពោះមុខនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ JIC Thai ។ ជាមួយគ្នានេះ យោងតាមព័ត៌មានពីជួរមុខ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន ៣គ្រាប់ ដោយមិនបានជូនព័ត៌មានមកភាគីកម្ពុជាជាមុនឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមទំនាក់ទំនង RBC នៃយោធភូមិភាគទី៤ បានទាក់ទងទៅភាគីថៃ និងធ្វើការតវ៉ាអំពីការផ្ទុះគ្រាប់មិនបានជូនដំណឹងមុននេះ។
ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ពេញលេញ និងដោយស្មោះត្រង់ សុចរិត នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
ដោយ/ ង៉ិល ណារ៉ាត់