卫生部部长秦拉视察暹粒基层医疗 强调提升公共卫生服务
分类医疗
事件时间2026-08-14
地点暹粒
来源柬埔寨卫生部
发布时间2026/08/15 06:43
详情描述
2026年8月14日,柬埔寨卫生部部长秦拉与世界卫生组织(WHO)西太平洋区域主任赛亚·马乌·皮乌卡拉(Saia Ma’u Piukala)共同前往暹粒省科克查克健康中心进行视察。
此次视察旨在评估基层医疗服务质量,重点关注社区初级卫生保健体系的建设。科克查克健康中心此前被评为“模范健康中心”,赛亚·马乌·皮乌卡拉对该中心在领导力、社区协作及初级医疗服务方面的表现表示认可。他强调,全民健康覆盖的核心在于确保民众无论身处何地,都能获得相应的医疗服务,医疗体系的成功应以社区民众的实际健康水平为衡量标准。
秦拉部长表示,此次与世卫组织区域主任在基层实地考察,旨在将公共卫生政策转化为实际成果。他通过现场观察孕妇接受医疗服务的情况,肯定了基层医疗机构在提升民众就医信任度方面的作用,并对一线医务人员的专业服务与奉献精神表示赞赏。
此次活动重申了柬埔寨卫生部致力于强化基层医疗、推动疾病预防及健康教育的方针,旨在通过完善基层医疗网络,将公共卫生服务进一步延伸至民众的居住地与工作场所。
📋 简要摘要 ▸
卫生部部长秦拉与WHO西太平洋区域主任Saia Ma’u Piukala于8月14日共同视察暹粒省科克查克健康中心,旨在评估基层医疗服务质量并推动公共卫生体系建设。
📋 完整原文 ▸
សាររបស់នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច WHO ៖ «បើមិនអាចហោះបានទេ យើងត្រូវរត់ បើមិនអាចរត់បានទេ យើងត្រូវដើរ បើនៅតែមិនអាចដើរបានទៀត យើងត្រូវប្រឹងលូន ពោលគឺយើងត្រូវតែនៅបន្តបោះជំហានទៅមុខជាប្រចាំ (Keep moving) ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន បើទោះជាជួបប្រទះបញ្ហាយ៉ាងណាក៏ដោយ»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា (Saia Ma’u Piukala) នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) បានអញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
ទស្សនកិច្ចនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើ «ការថែទាំសុខភាពបឋម ក្នុងសហគមន៍» (Primary Health Care) ដែលជាគ្រឹះចម្បងនៃប្រព័ន្ធសុខាភិបាល សំដៅពង្រឹងការបង្ការជំងឺ ការអប់រំសុខភាព និងការពិនិត្យព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅកៀកជិតប្រជាពលរដ្ឋបំផុត។
ក្នុងឱកាសនោះ ឯកឧត្តមនាយកប្រចាំតំបន់ បានអបអរសាទរមណ្ឌលសុខភាពគោកចក ដែលទទួលបានជ័យលាភី ជា«មណ្ឌលសុខភាពគំរូ» ដែលជាផ្លែផ្កានៃភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពង្រឹងសុខភាពសហគមន៍ ដោយផ្តោតលើការថែទាំសុខភាពបឋម និង «ការគ្របដណ្តប់សុខភាពជាសកល» (Universal Health Coverage - UHC) ដើម្បីខិតនាំសេវាឱ្យកាន់តែជិតទីលំនៅ និងកន្លែងធ្វើការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម នាយកប្រចាំតំបន់ បានគូសបញ្ជាក់ថា៖ «ការគ្របដណ្តប់សុខភាពជាសកល មានគោលការណ៍សាមញ្ញ គឺប្រជាពលរដ្ឋរស់នៅទីណា សេវាសុខាភិបាលត្រូវតែមាននៅទីនោះ។ ក្នុងនាមជាមន្ត្រីសុខាភិបាល យើងអាចញញឹមដោយមោទនភាពនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ដោយសារយើងបានសង្គ្រោះ និងលើកកម្ពស់គុណភាពជីវិតប្រជាជន។ ជោគជ័យនៃវិស័យសុខាភិបាល មិនមែនវាស់វែងត្រឹមក្នុងមន្ទីរពេទ្យឡើយ ប៉ុន្តែគឺវាស់លើសុខុមាលភាពជាក់ស្តែងក្នុងសហគមន៍»។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្ថែមថា៖ «បន្ទាប់ពីបានជួបពិភាក្សានៅការិយាល័យកណ្តាល និងក្នុងកិច្ចប្រជុំថ្នាក់តំបន់ យើងពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍ ឯកឧត្តមនាយកប្រចាំតំបន់ (Regional Director) ចុះមកសហគមន៍ផ្ទាល់នៅកម្ពុជា។ ជំនួបនៅកម្រិតមូលដ្ឋាននេះ គឺបានស្តែងចេញនូវសកម្មភាពជាក់ស្តែង ក្នុងការប្រែក្លាយគោលនយោបាយឱ្យទៅជាលទ្ធផលពិតប្រាកដ»។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងនៃស្ត្រីមានផ្ទៃពោះម្នាក់ដែលមកទទួលសេវា ដែលបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំលើសេវាសុខាភិបាលនៅជិតផ្ទះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីសុខាភិបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើសេវាជូនប្រជាពលរដ្ឋដោយបេះដូង និងវិជ្ជាជីវៈខ្ពស់។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)