柬埔寨政府拟投12.25亿美元 强化经济韧性应对全球波动

分类经济
地点金边
来源1分钟新闻
发布时间2026/09/06 18:13
详情描述
柬埔寨政府计划投入约12.25亿美元,用于实施短期及中期干预措施,旨在保障民生、维持社会经济稳定并增强经济韧性。
柬埔寨副总理兼财经部部长翁本莫尼洛表示,当前柬埔寨面临全球贸易波动、网络诈骗、边境问题以及中东局势等多重挑战,这些因素对能源价格和通货膨胀造成了压力。根据柬埔寨首相洪玛奈的指示,该干预计划包含3个方案包,共计27项具体措施。
第一方案包侧重于保障民生与创造就业。通过向贫困家庭、弱势群体及三轮车夫提供现金补贴,并实施地方基础设施项目,预计可创造约22万个就业岗位。同时,该方案还将支持移民劳工、难民、初创企业及微型、小型和中型企业(MSMEs)。
第二方案包聚焦于技术与职业技能培训。通过扩大“我的技能,我的工作”项目、支持非正规经济、开展短期培训课程及提供就业咨询服务,提升劳动力素质并促进就业。
第三方案包旨在管理和转型能源使用。通过推广电力及清洁能源的应用,减少对石油和天然气等化石燃料的依赖。
翁本莫尼洛指出,该计划不仅旨在应对当前的外部冲击,还通过投资人力资源、创造就业和提高生产力,为2026年的经济增长提供支撑,并为未来实现可持续经济增长奠定基础。具体执行时间将由政府后续公告发布。
📋 简要摘要 ▸
柬埔寨政府计划投入约12.25亿美元,通过短期及中期干预措施,旨在应对全球贸易波动、能源价格上涨及地缘政治风险,以保障民生并维持经济可持续增长。
📋 完整原文 ▸
រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ១ ២២៥លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច-សង្គម សម្រាប់រយៈពេលខ្លី និងមធ្យម។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជានៅតែប្រឈមនឹងពហុវិបត្តិ រួមមានការប្រែប្រួលពាណិជ្ជកម្មសកល បទល្មើសឆបោកតាមអនឡាញ បញ្ហាព្រំដែនកម្ពុជា-ថៃ និងវិបត្តិនៅមជ្ឈិមបូព៌ា ដែលបានបង្កសម្ពាធលើតម្លៃថាមពល និងអតិផរណា។
កម្មវិធីអន្តរាគមន៍នេះត្រូវបានរៀបចំតាមការណែនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដោយរួមបញ្ចូលវិធានការផ្នែកផ្គត់ផ្គង់ និងតម្រូវការ ដើម្បីគាំទ្រជីវភាពប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងជួយសកម្មភាពអាជីវកម្ម និងសហគ្រាសមីក្រូ តូច និងមធ្យម។
កម្មវិធីនេះមាន ៣កញ្ចប់ សរុប ២៧វិធានការ៖
កញ្ចប់ទី១៖ រក្សាលំនឹងជីវភាព និងបង្កើតការងារ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នករត់រ៉ឺម៉កកង់បី ព្រមទាំងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដែលអាចបង្កើតការងារប្រមាណ ២២ម៉ឺននាក់ និងគាំទ្រពលករទេសន្តរប្រវេសន៍ ជនភៀសសឹក ធុរកិច្ចថ្មី និង MSMEs។
កញ្ចប់ទី២៖ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផ្សារភ្ជាប់នឹងការបង្កើតមុខរបរ តាមរយៈការពង្រីកកម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ» កម្មវិធីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការបណ្តុះបណ្តាលវគ្គខ្លី និងជួយស្វែងរកការងារ។
កញ្ចប់ទី៣៖ គ្រប់គ្រង និងបំប្លែងការប្រើប្រាស់ថាមពល ដោយជំរុញការប្រើប្រាស់អគ្គិសនី និងថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នឥន្ធនៈ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែឆ្លើយតបនឹងផលប៉ះពាល់ភ្លាមៗពីវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើប្រជាជន ការបង្កើតការងារ ការបង្កើនផលិតភាព និងការពង្រឹងភាពធន់សេដ្ឋកិច្ច ដើម្បីគាំទ្រកំណើនឆ្នាំ២០២៦ និងជាមូលដ្ឋានសម្រាប់គាំទ្រសេដ្ឋកិច្ចឱ្យបន្តស្ថិតលើមាគ៌ានៃកំណើនប្រកបដោយចីរភាពនៅបណ្តាឆ្នាំខាងមុខ។
[**Join AMS One-minute**](https://t.me/ams1minute)