中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省

中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
中国驻柬埔寨大使馆捐赠太阳能灯 惠及班迭棉吉省
1/10
分类外交
事件时间2026-06-16 08:00
地点班迭棉吉省
来源柬埔寨农林渔业部
发布时间2026/06/16 15:10

详情描述

2026年6月16日上午8时,中国驻柬埔寨大使馆向班迭棉吉省普拉内特普县捐赠1152盏太阳能灯,捐赠仪式在普拉内特普县政府大楼举行。柬埔寨农业部国务秘书兼普拉内特普县政府工作组组长孔占瓦萨纳(Kong Chanvasna)与中国驻柬埔寨大使馆公使衔参赞姜南共同出席仪式。当地政府官员、民众及学生等约300人参加活动。 此次捐赠旨在改善普拉内特普县下辖9个乡的夜间照明条件,通过提升基础设施水平,助力当地落实“安全村-乡”政策,并减少夜间道路交通安全隐患。 孔占瓦萨纳在致辞中表示,中国长期以来在投资、就业及经济增长等方面为柬埔寨提供支持。继2025年中国大使馆捐赠95台台式电脑后,此次捐赠的太阳能灯将进一步提升当地公共服务效率,助力班迭棉吉省优化公共服务水平。 姜南在仪式上表示,中柬两国保持着紧密的友好合作关系。此次捐赠的太阳能灯将直接服务于当地社区,改善民众夜间出行环境,提升社区整体安全水平。
📋 简要摘要 ▸
中国驻柬埔寨大使馆向班迭棉吉省普拉内特普县捐赠1152盏太阳能灯,旨在改善当地9个乡的夜间照明,提升公共安全与服务效率。
📋 完整原文 ▸
ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ======================   នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក **Jiang Nan** អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយអំពូល​សូឡា​របស់ស្ថានទូតចិនចំនួន ១ ១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។   ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះនេត្រព្រះ មានការចូលរួម​ពី​ថ្នាក់ដឹកនាំក្រុមការងារ មន្រ្តីស្ថានទូត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ប្រធានអង្គភាពជុំវិញរដ្ឋបាលស្រុក មេឃុំ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបអ្នកចូលរួម​ប្រមាណ​ជាង៣០០នាក់។   ថ្លែងនាឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានគូសបញ្ជាក់អំពី​ទំនាក់​ទំនង​រាប់ពាន់ឆ្នាំរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ហើយក្នុង​ឋានៈ​ជាមិត្តដែកថែប ប្រទេសចិនបានផ្តល់ការជួយគាំទ្រចាំ​បាច់ដល់​កម្ពុជាជាបន្តបន្ទាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះ​ទុនវិនិ​យោគ បង្កើតការងារ បង្កើនការនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា ហើយកាលពីចុងឆ្នាំ២០២៥ ចិនក៏បានដើរតួនាទីសម្រប​សម្រួល​ឱ្យមានបទឈប់បាញ់រវាងថៃ និងកម្ពុជាផងដែរ។   ឯកឧត្តមប្រធានក្រុមការងារបានលើកឡើងទៀតថា អំណោយ​របស់ស្ថានទូតចិនជាកុំព្យូទ័រលើតុចំនួន ៩៥គ្រឿង កាលពីឆ្នាំ២០២៥ និងអំពូលសូឡាចំនួន ១ ១៥២អំពូល ក្នុងឆ្នាំ២០២៦នេះ ពិតជារួម​ចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ និងជួយគាំទ្រដល់ការអនុវត្ត​គោល​នយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមប្រែក្លាយ​ខេត្ត​បន្ទាយ​មានជ័យ​ ទៅជាខេត្តដែលផ្តល់សេវាសាធារណៈ​ល្អជាងគេ​ស្របតាម​អនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ។ ​ឯកឧត្តមបានថ្លែងអំណរគុណ​ដល់ស្ថានទូតចិន សម្រាប់ការជួយ​គាំទ្រជាបន្តបន្ទាប់ដល់ការ​អភិវឌ្ឍមូលដ្ឋានក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។   ជាមួយគ្នានោះដែរ លោក Jiang Nan បានលើកឡើងថា ចិននិង​កម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ ហើយ​ប្រទេស​ទាំងពីរបានបង្កើតមិត្តភាពដែកថែបដែលមិនអាចបំបែកបាន តាមរយៈការរួមសុខរួមទុក្ខជាមួយគ្នា និងការជួយគាំទ្រគ្នាទៅវិញ​ទៅមក។ ជាក់ស្តែង ក្នុងពេលផ្ទុះជំងឺកូវីដ-១៩ **សម្តេចតេជោ ហ៊ុន សែន** បានអញ្ជើញទៅបំពេញទស្សនកិច្ច​នៅប្រទេសចិនដើម្បី​ផ្តល់ការគាំទ្រ ហើយប្រទេសចិនបានផ្តល់ម៉ាស់ វ៉ាក់សាំង និងបរិក្ខារ​វេជ្ជសាស្រ្តជាច្រើន ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺនេះ។   គួររំលឹកថា កាលពីឆ្នាំ២០២៥ ក្រោយជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ភាគីចិនបានផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាខេត្ត​តាម​ព្រំដែនមុនគេ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតចិនក៏បានចុះ​សួរសុខ​ទុក្ខជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យជាច្រើនលើក ជាមួយ​នឹងជំនួយជាសម្ភារៈមួយចំនួនផងដែរ។ លោកអនុប្រធាន​បេសកកម្ម​បានបន្ថែមថា អំណោយអំពូលសូឡាទាំងនេះនឹងជួយ​សម្រួលដល់​ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បង្កើនសុវត្ថិភាពសហគមន៍ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)