东盟观察团核实柏威夏省114户民宅遭毁










地点柏威夏省
来源柬埔寨通讯社
发布时间2026/08/11 17:12
详情描述
2026年8月11日上午10时30分,柬埔寨协调小组协助东盟观察团(AOT)前往柏威夏省宗克山县莫拉村,对当地民宅受损情况进行实地核实与记录。此次观察团由来自菲律宾的团长带队,旨在调查柬泰边境地区的民宅受损现状。
经核实,该村共有114户民宅在2025年12月的军事冲突中被完全损毁。据柬埔寨国防部发言人通报,当时泰方战机投掷炸弹及使用重型武器进行攻击,导致当地民宅、财产及基础设施遭受严重破坏。
此次事件共造成511名平民受灾,其中女性268人。由于居住环境遭到毁灭性破坏,受灾平民目前仍无法返回家园,也无法在原住地进行正常的生产生活。
柬埔寨方面表示,将持续支持东盟观察团的工作,并强调观察团实地核实对于监督停火协议执行、提升透明度及建立互信具有重要意义。
📋 简要摘要 ▸
东盟观察团(AOT)在柏威夏省德崇莫拉村核实了114户民宅遭完全损毁的情况。受灾平民共511人,目前仍无法返回家园。
📋 完整原文 ▸
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង ដែលរងផលប៉ះពាល់ទាំងស្រុង នៅក្នុងភូមិតេជោមរកត
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ដែលស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សូមគូសបញ្ជាក់ផងដែរថា លំនៅឋានដែលរងផលប៉ះពាល់ទាំងស្រុងនោះ គឺសុទ្ធសឹងតែជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងរស់នៅ ហើយត្រូវបានកងកម្លាំងយោធាថៃវាយប្រហារលើទីតាំងនេះតាមរយៈការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទ កាលពីខែធ្នូ ឆ្នាំ២០២៥។ ការវាយប្រហារទាំងនេះ បានបណ្តាលឱ្យមានការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរូបមិនអាចត្រឡប់មករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានរបស់ពួកគេវិញដោយសុវត្ថិភាពបាននៅឡើយទេ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia