旅游部与农业部签署绿色腰带协议 推动本地农产品供应










分类经济
事件时间2026-08-01
地点暹粒
来源柬埔寨旅游部
发布时间2026/08/01 18:46
详情描述
2026年8月1日,柬埔寨旅游部与农林渔业部在暹粒东盟-韩国园(红木园)签署关于“推动旅游区绿色腰带及加强农业生产链效率”的谅解备忘录。旅游部部长胡哈、农林渔业部部长邓迪那及暹粒省省长布拉索潘出席仪式,约60名相关部门官员参加。
此次合作旨在落实政府关于减少旅游业“经济外溢”的指导方针,通过建立“绿色腰带”战略,减少对蔬菜、肉类等食品的进口依赖,并提升本地农产品在旅游市场的供应效率。
该协议明确了四项战略目标:一是加强两部委协作,落实政府关于建立绿色腰带及强化农业生产链的措施;二是建立信息共享机制,确保农民及农业社区与旅游经营者之间的供需信息及时对接;三是制定行动计划,最大限度提升旅游商业场所对本地农产品的使用率;四是推动农旅及生态旅游区的开发。
胡哈表示,旅游业与农业是互补的经济支柱。通过发展本地农业,不仅能增加农民收入,还能为游客提供安全食品并推广柬埔寨饮食文化。旅游业的增长将为农民和农业社区创造更广阔的销售市场。
📋 简要摘要 ▸
旅游部与农业部签署合作协议,旨在通过“绿色腰带”战略,将本地农产品直接供应至旅游区,减少进口依赖,提升食品安全并促进本地农业产业链发展。
📋 完整原文 ▸
[English Below]
ពីចម្ការកសិករ ទៅកាន់តុអាហារទេសចរ៖ កម្ពុជាពង្រឹងយុទ្ធសាស្ត្រកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ និងអាហារពីបរទេស និងពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក តាមរយៈការរួមគ្នាជំរុញ "ខ្សែក្រវាត់បៃតង" នៅតាមតំបន់ទេសចរណ៍។
ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នារៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម»។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរ សរុបប្រមាណ៦០រូប។
កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនេះ ធ្វើឡើងស្របតាមស្មារតី និងអនុសាសន៍ណែនាំនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្នុងគោលបំណងផ្តោតលើការកាត់បន្ថយ «ការលេចធ្លាយសេដ្ឋកិច្ច (Economic Leakage)» ក្នុងវិស័យទេសចរណ៍។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានកំណត់នូវគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន៖ ១. បង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ក្នុងការអនុវត្តវិធានការរាជរដ្ឋាភិបាល ដើម្បីបង្កើតខ្សែក្រវាត់បៃតង និងពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម ២. ផ្លាស់ប្តូរព័ត៌មានតម្រូវការ និងការផ្គត់ផ្គង់ រវាងប្រជាកសិករ/សហគមន៍កសិកម្ម និងប្រតិបត្តិករ ឬអាជីវកម្មទេសចរណ៍ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ៣. រៀបចំផែនការសកម្មភាពជាក់ស្តែង ដើម្បីជំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យអស់លទ្ធភាព និង៤. ជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ នៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម។
ក្នុងឱកាសនៃការចុះអនុស្សារណៈនៃការយោគយល់នេះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថាវិស័យទេសចរណ៍ និងកសិកម្ម គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ការអភិវឌ្ឍកសិកម្មក្នុងស្រុក មិនត្រឹមតែជួយបង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាកសិករនៅមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្គត់ផ្គង់ចំណីអាហារមានសុវត្ថិភាព និងលើកស្ទួយអត្តសញ្ញាណម្ហូបអាហារខ្មែរជូនដល់ភ្ញៀវទេសចរទៀតផង។ ជាការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក កំណើនភ្ញៀវទេសចរ គឺជាកាតាលីករជួយបង្កើតទីផ្សារដ៏ធំទូលាយសម្រាប់កសិករ និងសហគមន៍។
សួនអាស៊ាន-កូរ៉េ (សួនក្រញ៉ូង), ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦