柬埔寨启动UNCLOS强制调解程序 泰方需限期回应

分类政治
事件时间2026-06-07 00:00
地点金边
来源柬埔寨通讯社
发布时间2026/06/08 07:11
详情描述
2026年6月7日,柬埔寨正式依据《联合国海洋法公约》(UNCLOS)启动强制调解程序,旨在解决与泰国的海域争端。柬方已向泰国及联合国秘书长致函,正式开启这一法律机制。
根据程序要求,柬埔寨已任命两名法律专家作为代表,并要求泰方在3周内提名两名法律代表。双方代表将共同选出调解委员会主席,以推进后续的调解工作。
针对此次程序启动,东盟事务及泰柬边境问题专家Akaraphong Khamkhun指出,柬埔寨的行动完全符合国际法规定。他分析称,泰方此前单方面废除MOU 44的行为缺乏法律依据,且泰方在处理相关争端时未能准确把握国际政治标准。
强制调解程序是《联合国海洋法公约》规定的法律机制,适用于双方无法通过谈判解决海域争端的情况。目前,柬方已完成相关法律准备工作,泰方需在规定期限内作出回应。
📋 简要摘要 ▸
柬埔寨依据UNCLOS启动强制调解程序,已任命两名法律专家,并要求泰方在3周内提名代表。泰方此前废除MOU 44的行为被指缺乏法律依据,柬方已做好充分准备。
📋 完整原文 ▸
សម្តេចតេជោ ចែករម្លែកអត្ថបទរបស់លោក Akaraphong Khamkhun ដែលបានសរសេររៀបរាប់ថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើងថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» ហើយនៅក្នុងការសំណេរវិភាគរបស់លោកសាស្ត្រាចារ្យ បាននិយាយដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។
ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលលោក Akaraphong Khamkhun បានសរសេររៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖
«ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»
បង្ហោះផ្សាយលើគណនី Facebook : Akkharaphong Khamkhun: ថ្ងៃទី07/06/2026:
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ បានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើម ដំណើរការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ឬ UNCLOS។ ក្នុងនោះក៏មានការតែងតាំងអ្នកជំនាញច្បាប់ចំនួន ២រូបជាតំណាង និងទុកពេលឱ្យភាគីថៃស្នើឈ្មោះតំណាង២រូប ក្នុងរយៈពេល៣សប្ដាហ៍ ដើម្បីជ្រើសរើសប្រធានមកបំពេញតួនាទីផ្សះផ្សា។
សាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា បានធ្វើការវិភាគដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។
ខ្ញុំបាននិយាយពីរឿងនេះរាប់មិនអស់ឡើយ។ កម្ពុជាគេធ្វើទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែយើងជាសង្គមដែលសូម្បីតែចំណេះដឹងមូលដ្ឋានអំពី ច្បាប់សមុទ្រក៏មិនទាន់យល់ដឹងផង។
បន្ទាប់មកពួកគេត្អូញត្អែរថា កម្ពុជាដើរហ្គេមលឿនជាង ធ្វើឱ្យថៃត្រៀមខ្លួនមិនទាន់។ ការដែលត្រៀមខ្លួនមិនទាន់នោះ គឺដោយសារតែគ្មានសតិក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយក្នុងករណីថៃ-កម្ពុជា យើងដោះស្រាយបញ្ហាខុសចំណុចមករហូត។ បញ្ហាកំពុងកើតឡើងនៅព្រំដែនគោក ប៉ុន្តែបែរជាទៅប្រកាសលុបចោលកិច្ចព្រមព្រៀងព្រំដែនទឹក តើវាមានន័យថាម៉េច? វាមានន័យថាយើងមិនទាន់យល់ដឹងអំពីស្តង់ដារនយោបាយអន្តរជាតិទាល់តែសោះ។
យើងជាសង្គមដែលគិតស្រមៃតែម្នាក់ឯង ព្រោះគិតថា កម្ពុជានឹងដើរតាមយើងដោយអាងលើមោទនភាពថា ខ្លួនជាប្រទេសដែលធំជាង មានអំណាចចរចាច្រើនជាង ចង់ធ្វើអ្វីក៏បាន ដែលខ្ញុំគិតថានេះជាមេរៀនដែលសង្គមថៃត្រូវតែរៀនសូត្រ។ មនុស្សជាច្រើននិយាយថា តើយើងដើរមិនទាន់ហ្គេមរបស់កម្ពុជាមែនទេ? វាមិនមែនយើងដើរមិនទាន់ហ្គេមនោះទេ ប៉ុន្តែយើងខ្លួនឯងនៅមិនទាន់ដឹងខ្លួនផងថា តើយើងកំពុងធ្វើអ្វី?
បញ្ហាព្រំដែនគោក ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២៥ វាត្រឹមតែជាបញ្ហាដែលកើតឡើងនៅតំបន់ Chong Bok ប៉ុណ្ណោះ ប៉ុន្តែសង្គមថៃបែរជានិយាយរាលដាលទៅឆ្ងាយជាបន្តបន្ទាប់ ដោយមិនបានផ្ដោតលើចំណុចជាក់លាក់ឡើយ។ ខ្ញុំសូមនិយាយត្រង់នេះតែម្ដងថា អ្នកដែលស្រែកថា ស្នេហាជាតិប៉ុន្តែគ្មានខួរក្បាល គឺជាអ្នកដែលបំផ្លាញជាតិពិតប្រាកដ។
អ្នកបានយកភាពអគតិផ្ទាល់ខ្លួន និងការស្អប់ខ្ពើមមកធ្វើជាមូលដ្ឋាន ហើយនៅពេលដែលធ្វើអ្វីមិនបានក៏ងាកមកប្រើប្រាស់ហ្គេមបំផ្លាញជនជាតិថៃដូចគ្នា ដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកធ្វើជាឧបករណ៍។ ខ្ញុំគិតថានេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិនិត្យមើលខ្លួនឯងឡើងវិញ ជាពិសេសរឿងច្បាប់ ដែលយើងមិនបានគោរពតាមបទដ្ឋានគតិយុត្តទាល់តែសោះ។
ស្ថានការណ៍លើកនេះ បង្ហាញឱ្យឃើញថាសង្គមថៃជាសង្គមដែលខ្វះការយល់ដឹង ញែកមិនដាច់សូម្បីតែកិច្ចសហប្រតិបត្តិការឆ្នាំ១៩៩៥ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអង្កេត និងការបោះបង្គោលព្រំដែនគោក ឆ្នាំ2000 (MOU 43) ព្រមទាំងយន្តការកម្រិតទ្វេភាគីដ៏សំខាន់របស់ភាគីយោធាចំនួន ២ទៀត រួមមាន គណៈកម្មាធិការព្រំដែនទូទៅ (General Border Committee - GBC) និងគណៈកម្មាធិការព្រំដែនភូមិភាគ (Regional Border Committee - RBC)។
ហេតុដូច្នេះ សម្រាប់ស្ថានការណ៍នេះ យើងកុំស្លន់ស្លោអី។ ថៃបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីតំបន់ដែលថៃនិងកម្ពុជាទាមទារសិទ្ធិត្រួតគ្នានៅលើបាតសមុទ្រ ឆ្នាំ២០០១ (MOU 44) ដែលកាលពីថ្ងៃទី៥ ខែឧសភា វាបានបង្ហាញថា ភាគីកម្ពុជាបានត្រៀមលក្ខណៈទុកជាមុនរួចរាល់ហើយ និងបានអនុវត្តទៅតាមច្បាប់យ៉ាងត្រឹមត្រូវ។
នៅពេលថៃប្រកាសលុបចោល MOU 44 អ្វីដែលមានចែងនៅក្នុងកថាខណ្ឌ (Article) តាមមាត្រា 83(3) នៅក្នុងអនុសញ្ញា UNCLOS មិនមានលក្ខណៈបច្ចេកទេសដ៏ស្មុគស្មាញដែលថៃមិនបានដឹងនោះទេ ប៉ុន្តែវាគ្រាន់តែទាមទារឱ្យយើងទៅអានច្បាប់ប៉ុណ្ណោះ។