洪玛尼对国王手术成功表示欣慰


分类政治
事件时间2026年4月20日
地点中国北京
来源柬埔寨通讯社
发布时间2026/04/20 11:47
详情描述
2026年4月20日,柬埔寨副首相洪玛尼就国王在中国北京接受手术一事发表声明。
洪玛尼表示,通过洪森亲王及王宫事务部的消息获悉,国王的手术已取得成功,目前国王的健康状况正在逐步好转。
洪玛尼对中国政府及中国医疗团队表达了感谢,并高度评价了中方在国王治疗期间提供的专业救治与悉心照料。
洪玛尼祝愿国王在后续的康复疗程中身体早日恢复健康,并期待国王早日回国,继续履行职责。
📋 简要摘要 ▸
柬埔寨副首相洪玛尼对国王手术成功表示高度欣慰,并感谢中国政府及医疗团队的专业救治。他祝愿国王早日康复,早日回国主持大局。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ "ទូលព្រះបង្គំជាខ្ញុំ មានសេចក្ដីសោមនស្ស និងត្រេកអរជាអនេក បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈសាររបស់ សម្ដេចតេជោ និង ក្រសួងព្រះបរមរាជវាំង ដែលបានបញ្ជាក់ថា ការព្យាបាលដោយការវះកាត់ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងនោះគឺព្រះរាជសុខភាព និងព្រះកាយពលរបស់ព្រះអង្គមានស្ថានភាពប្រសើរឡើងវិញជាលំដាប់។
ក្នុងនាមជាប្រជានុរាស្ត្រដែលតែងតែគោរពស្រលាញ់ព្រះអង្គ ទូលព្រះបង្គំជាខ្ញុំសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងការបន្តគង់ប្រថាប់ដើម្បីតាមដានថែទាំព្រះរាជសុខភាព និងសូមព្រះរាជសុខភាពរបស់ព្រះអង្គ បានធូរសះស្បើយ មានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ដើម្បីយាងនិវត្តន៍បន្តមកគង់ប្រថាប់ជាដ៏ត្រជាក់ត្រជុំ ដល់កូនចៅ និងប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចតទៅ។
សូមឆ្លៀតឱកាសនេះ សូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ និងព្យាបាលព្រះរាជសុខភាពព្រះអង្គ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងប្រសើរនៃការព្យាបាលដោយការវះកាត់នេះ"៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia