警方破获跨省汽车盗窃团伙并引发民众围堵
分类社会新闻
事件时间2026年4月4日
地点柬埔寨波罗勉省及实居省
来源快讯
发布时间2026/04/05 09:01
详情描述
警方在实居省抓获一名收购赃车的嫌疑人,该嫌疑人承认长期收购无证车辆并拆解销售。抓捕过程中,当地民众因误解围堵警车并破坏车辆,警方被迫鸣枪驱散人群。
📋 完整原文 ▸
📰 អ្នកទទួលផលចោរកម្ម បានសារភាពថា ឡាន Hyundai ដែលគាត់ទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត ២៣០០ដុល្លារ‼️
តាមស្តាប់ការសារភាពរបស់គាត់, បានន័យថា គាត់តែងតែទទួលទិញឡានដែលគ្មានឯកសារត្រឹមត្រូវ ពោលទិញពីមុខសញ្ញាដែលលួចពីកន្លែងផ្សេង ហើយមកលក់ឲ្យគាត់ រួចហើយគាត់កាប់សាច់ (បំបែកគ្រឿង) យកលក់បន្តទៀត។
ផ្តើមចេញពីកន្លែងគាត់នេះហើយ ដែលកម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវករណីចោរលួចឡានមួយគ្រឿងនៅស្រុកពាមរក៏ ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យនៅភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតកើតបាតុភាពប្រជាពលរដ្ឋ ទៅឡោុមព័ទ្ធឡានរបស់នគរបាលដែលដឹកជនល្មើស ដើម្បីចង់រំដោះយកចេញ នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។
ដោយសារតែប្រជាពលរដ្ឋ តវ៉ាកាន់តែខ្លាំង ហើយឈានដល់ការបិទផ្លូវ និងចាក់បំបែកកង់ឡានរបស់នគរបាលទៀតនោះ ទើបកម្លាំងបានសម្រេចផ្ទុះអាវុធឡើងលើ ដើម្បីបំបែកក្បួនតវ៉ា។
#Livegorecreepy #cambodiannew