柬中社区发展协会向陆军防空司令部捐赠物资 支援前线部队
分类社会
事件时间2026-05-23
地点金边
来源热闻24小时
发布时间2026/05/23 22:07
详情描述
2026年5月23日,柬中社区发展协会主席伊索万纳拉博士率领团队前往金边,向柬埔寨陆军防空司令部捐赠一批物资,以支援前线执行任务的官兵。
此次捐赠的物资包括150袋大米(总计1,500公斤)及240箱饮用水。这批物资将用于保障前线部队的日常需求,支持其在执行国防任务时的后勤供应。
柬埔寨陆军副参谋长兼防空司令部司令苏邦出席了捐赠仪式,并代表防空司令部接收了物资。苏邦对伊索万纳拉及柬中社区发展协会的捐赠表示感谢,并向捐赠方颁发了感谢状。他表示,此次捐赠体现了社会各界对国防事业的支持,有助于缓解前线官兵的实际困难,增强部队执行保卫国家领土完整任务的后勤保障能力。
📋 简要摘要 ▸
柬中社区发展协会主席伊索万纳拉向柬埔寨陆军防空司令部捐赠150袋大米及240箱饮用水,旨在支援前线执行任务的官兵。防空司令部司令苏邦对捐赠表示感谢,并强调此举体现了社会各界对国防事业的支持与团结。
📋 完整原文 ▸
រាជធានីភ្នំពេញ÷ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស និងសហការីបានទទួលអំណោយពី ឯកឧត្តម បណ្ឌិត អុី សុវណ្ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា-ចិន និងសហការី ដែលបានឧបត្ថម្ភអង្ករចំនួន១៥០បេ ស្មើហ្នឹង១,៥០០គីឡូក្រាម និងទឹកបរិសុទ្ធប្រូវីដាចំនួន២៤០កេស ជូនបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ដើម្បីជួយផ្គត់ផ្គង់វីរ:កងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មនៅសមរភូមិមុខ ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម បណ្ឌិត អុី សុវណ្ណារ៉ា និងសហការី ដែលបានបរិច្ចាគឧបត្ថម្ភជាស្បៀង និងទឹកបរិសុទ្ធ ជូនអង្គភាពនាពេលនេះ ថាពិតជាបានជួយទ្រទ្រង់ដល់ខឿនការពារជាតិពិតប្រាកដមែន ទាំងនេះបង្ហាញអំពីការសាមគ្គីឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាកវីរ:កងទ័ពជួរមុខ ដែលបច្ចុប្បន្នកងកម្លាំងយើងបាននឹងកំពុងបំពេញបេសកកម្មត្រៀមប្រយុទ្ធការពារជាតិយ៉ាងអង់អាចក្លាហានទប់ទល់នឹងសត្រូវឈ្លានពាន។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានប្រគល់លិខិតថ្លែងអំណរគុណ ទុកជាការដឹងគុណក្នុងការរួមចំណែកជួយទ្រទ្រង់ខឿនការពារជាតិមាតុភូមិយើង ឯកឧត្តមបានបួងសួងដល់គុណតេជះបារមីវត្ថុសាកសិទ្ធក្នុងលោក តាមជួយឃុំគ្រងថែរក្សាការពារវីរៈកងទ័ពយើងនៅគ្រប់សមរភូមិជួរមុខ និងឯកឧត្តមបណ្ឌិត អស់លោក លោកស្រីទាំងអស់ ដែលជាម្ចាស់ទានក្នុងពេលនេះ សូមឲ្យមានសុខភាពល្អបរិបូរណ៍ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងប្រកបរបរទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច៕