中蒙联合军演圆满落幕 机器狗等无人作战系统实战亮相
分类国际
事件时间2026-06-06
地点中国内蒙古
来源柬中时报
发布时间2026/06/08 17:10
详情描述
2026年6月6日,中国与蒙古国军队在内蒙古自治区圆满结束联合军事演习。此次演习为期一周,重点围绕“联合反武装组织作战”科目展开,双方通过实弹射击与战术协同训练,对作战能力进行了全面测试。
演习期间,中方部署了无人机侦察系统及新型武装“机器狗”。在实战演练中,无人机负责侦察并实时共享情报,武装“机器狗”则执行突击任务。面对模拟敌方的坚固防御工事,双方指挥官调整战术,利用装甲车火控系统建立防御网络,并指挥武装“机器狗”突破障碍,对敌方哨位实施火力压制,为后续的炮兵部队及机动突击队开辟进攻通道,最终完成对目标的清除。
📋 简要摘要 ▸
中蒙两国军队在内蒙古自治区圆满结束联合军演。演习重点测试了无人机侦察及“机器狗”等新型无人作战技术,双方通过实弹演练,协同执行反武装组织作战任务,展示了现代军事科技在战场侦察与突击中的高效协作能力。
📋 完整原文 ▸
កងទ័ពចិន-ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍កន្លងទៅ បានបិទបញ្ចប់សមយុទ្ធរួមគ្នាដោយជោគជ័យ ក្នុងតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងចិន។ក្នុងនោះមានការដាក់ពង្រាយដ្រូន និងបច្ចេកវិទ្យាយោធាគ្មានមនុស្សបើក ជំនាន់ថ្មី ដូចជា «ឆ្កែចចកយន្ត» យកមកអនុវត្តផ្ទាល់ក្នុងសមរភូមិជាក់ស្តែង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មុនពិធីបិទសមយុទ្ធផ្លូវការមកដល់ កងទ័ពនៃប្រទេសទាំងពីរបានធ្វើលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតលើវិញ្ញាសា «ប្រតិបត្តិការរួមប្រឆាំងនឹងក្រុមប្រដាប់អាវុធខុសច្បាប់» ដើម្បីតេស្តសាកល្បងចុងក្រោយ បន្ទាប់ពីឆ្លងកាត់ការហ្វឹកហ្វឺនយ៉ាងស្វិតស្វាញរយៈពេលមួយសប្តាហ៍។
កងទ័ពចិនបានដាក់ពង្រាយប្រព័ន្ធដ្រូនស៊ើបការណ៍ និង «ឆ្កែចចកយន្ត» ដើម្បីលបយកការណ៍ និងចែករំលែកព័ត៌មានសម្ងាត់តាមពេលវេលាជាក់ស្តែងជាមួយកងកម្លាំងម៉ុងហ្គោលី។
ទោះរងការវាយបក ឧបសគ្គពីលេណដ្ឋានរឹងមាំរបស់សត្រូវសិប្បនិម្មិត ក៏មេបញ្ជាការទាំងពីរភាគីកែសម្រួលយុទ្ធសាស្ត្រ ប្រើប្រព័ន្ធគ្រប់គ្រងអគ្គិភ័យលើរថពាសដែកបង្កើតបណ្តាញការពារ ប្រើប្រាស់«ឆ្កែចចកយន្ត» បំពាក់អាវុធរត់ទម្លាយឧបសគ្គទៅបាញ់សង្កត់ប៉ុស្តិ៍យាមសត្រូវ បើកផ្លូវឱ្យក្រុមទាហានកាំភ្លើងធំ និងក្រុមវាយលុកចល័តសហការគ្នាសម្រុកចូលកម្ទេចកម្លាំងសត្រូវទាំងស្រុង៕