洪玛尼出席柬埔寨青年联合会志愿者医生座谈会










来源柬埔寨青年联盟
发布时间2026/09/19 19:24
详情描述
2026年9月19日下午,柬埔寨青年联合会主席洪玛尼出席了与甘密医院及卫生科学大学志愿者医生团队新成员的座谈会。出席人员包括柬埔寨青年联合会副主席、常务委员,以及约471名医护人员和志愿者团队成员。
甘密医院院长兼洪玛尼志愿者医生团队执行副主席孔松亚教授在会上作工作汇报,总结了团队此前的各项工作成果,并对志愿者们展现出的奉献精神与人道主义情怀表示感谢。
卫生部常务国务秘书梅桑博代表卫生部部长秦拉出席会议。梅桑博表示,志愿者团队秉持人道主义精神,不分党派、宗教或政治倾向,为广大民众提供医疗服务。卫生部将持续支持并与洪玛尼志愿者医生团队开展合作,作为国家公共医疗服务的补充力量,深入偏远地区提供医疗援助,助力国家人力资源发展,以实现柬埔寨2050年愿景。
📋 简要摘要 ▸
2026年9月19日下午,柬埔寨青年联合会主席洪玛尼出席了与甘密医院及卫生科学大学志愿者医生团队的座谈会,共有约471名医护人员参加,旨在加强医疗志愿服务,助力国家人力资源发展。
📋 完整原文 ▸
នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកថ្មីនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំមន្ទីរពេទ្យកាល់ម៉ែត និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត សរុបប្រមាណ៤៧១រូប។
ក្នុងឱកាសបើកកម្មវិធី ឯកឧត្តមសាស្ត្រាចារ្យ** **គង់** **សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារនាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ប្រធាន ស.ស.យ.ក. ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ និងបេះដូងមនុស្សធម៌របស់សមាជិកទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ស្របតាមបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក.។
បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបស្តីពីសមិទ្ធផលនាពេលកន្លងមក ឯកឧត្តមវេជ្ជបណ្ឌិត** **ម៉ី** **សំបូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ** **ឈាង** **រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅថា៖ «សកម្មភាពក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ និងក្តីអាណិតដល់បងប្អូនប្រជាពលរដ្ឋ ជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ និងខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ»។
ឯកឧត្តម បានបន្ថែមថាក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយបំពេញបន្ថែមលើសេវាសុខាភិបាលរដ្ឋ ចុះផ្ទាល់ដល់តាមខ្នងផ្ទះ និងតំបន់ដាច់ស្រយាល ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល! ❤️🩺
#សសយក #កម្ពុជា
#UYFC #Cambodia