农村发展部部长视察干拉省波耶吕县道路建设工程









分类政府
事件时间2026-09-20
地点干拉省
来源柬埔寨通讯社
发布时间2026/09/20 21:57
详情描述
2026年9月20日下午,柬埔寨农村发展部部长蔡里森率领部门领导、技术官员、干拉省农村发展局代表及波耶吕县县长、春旺乡乡长,前往干拉省波耶吕县春旺乡视察道路建设工程。
该工程为一条混凝土道路,全长1000米,宽6米,连接波隆村至斯雷安皮尔村,由国防部工程兵部队负责施工。目前,该道路主体工程已完成100%,整体进度达到90%。由于路肩施工进度滞后,加之近期连降大雨,导致道路通行受阻,影响了当地居民的日常出行。
视察期间,蔡里森部长要求工程兵部队立即清理路面,确保道路恢复正常通行,以保障居民的出行与生产活动。截至9月20日晚,在农村发展部工作组、地方政府及当地居民的配合下,该通行问题已得到解决。
农村发展部表示,后续将严格执行道路建设技术标准,以防止此类施工影响再次发生。
📋 简要摘要 ▸
农村发展部部长蔡里森于9月20日视察干拉省波耶吕县春旺乡的一条1000米长混凝土道路建设,并现场解决施工对居民出行的影响。
📋 完整原文 ▸
ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យដោយផ្ទាល់នៅលក្ខណៈបច្ចេកទេសសាងសង់ផ្លូវ និងដោះស្រាយផលប៉ះពាល់ជូនចំពោះប្រជាពលរដ្ឋ ក្នុងអំឡុងពេលកំពុងដំណើរការសាងសង់
(ខេត្តកណ្ដាល) នារសៀលថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងលោកអភិបាលស្រុកពញាឮ ព្រមទាំងមេឃុំឈ្វាំង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវលក្ខណៈបច្ចេកទេស និងដោះស្រាយផលប៉ះពាល់ដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋលើខ្សែផ្លូវបេតុង ១ខ្សែប្រវែង ១ ០០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ តភ្ជាប់ពីភូមិភូមិពង្រ ទៅកាន់ភូមិស្រែអំពិល មានទីតាំងស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ស្ថាបនាដោយកងវិស្វកម្មនៃក្រសួងការពាជាតិ។
ខ្សែផ្លូវមួយខ្សែនេះស្ថាបនាសម្រេចបានវឌ្ឍនភាព ប្រមាណ៩០% ដោយការងារស្ថាបនាតួថ្នល់សម្រេចបាន ១០០%។ ដោយឡែកការងារស្ថាបនាចញ្ចើមផ្លូវមានការយឺតយ៉ាវ និងមានភ្លៀងធ្លាក់ជោកជាំខ្លាំងជាប់គ្នាផងនោះ ធ្វើឱ្យខ្សែផ្លូវខាងលើនេះរងផលប៉ះពាល់ និងបានធ្វើឱ្យការរំខានចំពោះការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
នាឱកាសនៃការអញ្ជើញចុះពិនិត្យដោយផ្ទាល់ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យក្រុមការងាររបស់កងវិស្វកម្មឱ្យពន្លឿនការឈូសឆាយ កៀរសម្អាតដីលើតួរផ្លូវខាងលើផ្លូវឱ្យបានល្អឡើងវិញក្នុងថ្ងៃនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបររបស់ប្រជាពលរដ្ឋទៅជាធម្មតាឡេីងវិញ។
គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញានេះ ក្រុមការងារក្រសួងអភិវឌ្ឍន៍ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមរដ្ឋមន្ត្រី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋបានដោះស្រាយបញ្ហានេះបានដោយរលូន និងចប់ជាស្ថាពរ។
សូមគូសបញ្ជាក់ជូនផងដែរថា ក្រសួងនឹងចាត់វិធានការតឹងរឹងចំពោះការអនុវត្តនូវបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវ ដើម្បីកុំឱ្យមានបញ្ហានេះកើតឡើងជាថ្មីម្តងទៀតនៅពេលក្រោយ៕
(ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia