卫生部长
分类卫生
事件时间2026-08-11
地点金边
来源柬埔寨卫生部
发布时间2026/08/11 16:57
详情描述
2026年8月11日上午,第九届亚太议员全球健康论坛在金边国会大厦举行。本届论坛主题为“全球健康覆盖在气候变化与人工智能时代的挑战”。柬埔寨参议院第一副主席乌拉、亚太议员全球健康论坛主席曼熙李、世界卫生组织西太平洋区域主任萨亚·马乌·皮乌卡拉、柬埔寨国会第八委员会主席洛坤以及多国议员、政府代表和国际组织代表出席会议。
柬埔寨卫生部长秦拉在论坛上发表主旨演讲。他指出,构建韧性卫生系统的核心在于强有力的治理与领导力。他强调,真正的韧性卫生系统应具备在气候变化等挑战下持续运作的能力,确保医疗机构正常运转,医护人员随时待命,并贯彻“同一健康”理念,即人类、动物与环境健康是共同责任。
秦拉表示,实现全球健康覆盖是各方的共同目标,旨在确保每个人都能在需要时获得及时、优质的医疗服务,且不会因医疗支出陷入经济困境。他提出,全球健康覆盖不仅是医疗资源与保险的投入,更是一项社会契约,应确保医疗服务不因地理位置、年龄、收入或支付能力而产生差异。
针对全球健康覆盖的推进,秦拉强调需坚持公平、高质量与信任原则。他提到,柬埔寨目前正通过“全球健康覆盖路线图”开展工作,核心原则包括不让任何人掉队、采取多部门协作方法、提供包容性福利方案,以及确保医疗支出透明且高效。
此外,秦拉还就人工智能在医疗领域的应用发表看法。他认为,人工智能既带来了巨大的发展机遇,也伴随着相应的责任,应在推动技术应用的同时,妥善应对其带来的挑战。
📋 简要摘要 ▸
卫生部长秦拉在第九届亚太议员全球健康论坛上强调,强有力的治理与领导力是构建韧性卫生系统的核心,以应对气候变化及人工智能带来的挑战。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ប្រព័ន្ធសុខាភិបាលដែលមានភាពធន់ពិតប្រាកដ គឺជាប្រព័ន្ធដែលអាចការពារប្រជាជន ហើយកត្តាដែលមានសារៈសំខាន់ជាសកលសម្រាប់ភាពជោគជ័យគឺ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំដ៏រឹងមាំ»
_________
__នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួម និងចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាលើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ៖ «ការគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត»។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាន ហ៊ី លី** (Man Hee Lee) **ប្រធានវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល, ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូ ព្យូកាលា (**Saia Ma’u Piukala**)** **នាយកប្រចាំតំបន់ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកជំទាវ **ឡោក ខេង** ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ-អន្តរជាតិ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគ្នានៅទីនេះ «យើងមានក្តីប្រាថ្នារួមមួយ ដែលពិបាកខ្លាំងក្នុងការសម្រេចឱ្យបាននោះគឺ ការធ្វើយ៉ាងណាឱ្យមនុស្សគ្រប់រូប អាចទទួលបានសេវាថែទាំសុខភាពតាមតម្រូវការ ទាន់ពេលវេលា នៅកន្លែងសមស្រប ប្រកបដោយគុណភាពសមរម្យ ដោយមិនឱ្យអ្នកជំងឺទទួលបន្ទុកធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារនោះទេ។ នេះហើយ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ក្នុងប្រធានបទឈានទៅរកវឌ្ឍនភាព ការគ្របដណ្តប់សុខភាពជាសកល»។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវចំណុចគន្លឹះមួយចំនួនមកជូនអង្គវេទិកា ដើម្បីធ្វើឱ្យបានប្រសើរឡើងសុខភាពប្រជាពលរដ្ឋគ្រប់រូប ស្របតាមវឌ្ឍនភាពពិភពលោក មានដូចខាងក្រោម៖
១) ការគ្របដណ្តប់សុខភាពជាសកល៖ មិនមែនត្រឹមតែការផ្តល់ហិរញ្ញប្បទានសុខាភិបាល មន្ទីរពេទ្យ គ្រូពេទ្យ ឱសថ បរិក្ខារ ឬការធានារ៉ាប់រងសុខភាពនោះទេ តែជាកិច្ចសន្យាសង្គម ត្រូវធានានូវតម្លៃនៃជីវិតមនុស្ស គឺមិនអាស្រ័យលើទីកន្លែងកំណើត រស់នៅទីក្រុងឬជនបទ អាយុ ប្រាក់ចំណូល លទ្ធភាពបង់ថ្លៃព្យាបាលឡើយ។ ដើម្បីឈានទៅសម្រេចបានជាបណ្តើរៗនូវគោលដៅការគ្របដណ្តប់សុខភាពជាសកល យើងត្រូវប្រកាន់ភ្ជាប់៖ សមធម៌កាន់តែប្រសើរ, គុណភាពកាន់តែខ្ពស់ និងទំនុកចិត្តកាន់តែរឹងមាំ។
វិធានការដែលកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន ក្រោម**ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជា សកល** មានគោលការណ៍៖ ភាពជាសកលដែលធានាថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោល ការបង្កើនការគាំពារតាមរយៈអភិក្រមពហុវិស័យ កញ្ចប់អត្ថប្រយោជន៍ប្រកបដោយបរិយាបន្ន ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍ ការចំណាយប្រកបដោយប្រសិទ្ធភាព ផ្អែកលើលទ្ធផលសុខភាពដែលរំពឹងទុក ស្របតាមតម្រូវការរបស់ប្រជាជន និងប្រសិទ្ធភាពនៃការចំណាយប្រកបដោយតម្លាភាព។
** **
**២) ការប្រែប្រួលអាកាសធាតុ៖** ដែលកំពុងកំណត់និយមន័យថ្មីនៃភាពធន់របស់ប្រព័ន្ធសុខាភិបាល។ ប្រព័ន្ធសុខាភិបាលដែលមានភាពធន់ពិតប្រាកដ គឺជាប្រព័ន្ធដែលអាចការពារប្រជាជន នៅពេលស្ថានភាពរៀបរាប់ខាងលើកើតមានឡើង តាមរយៈមន្ទីរពេទ្យ មណ្ឌលសុខភាព បន្តដំណើរការបាន បុគ្គលិកសុខាភិបាលត្រៀមខ្លួនជានិច្ច ស្របតាមខ្លឹមសារស្នូលនៃសុខភាពតែមួយគឺ **សុខភាពមនុស្ស សុខភាពសត្វ និងសុខភាពបរិស្ថាន ជាការទទួលខុសត្រូវរួមតែមួយ**។
** **
**៣) បញ្ញាសិប្បនិម្មិត **៖ ជាឱកាសដ៏ធំ ជាការទទួលខុសត្រូវក៏កាន់តែធំ។ បញ្ញាសិប្បនិម្មិត ផ្តល់លទ្ធភាពធំធេង សម្រាប់វិស័យសុខាភិបាល បានជួយសម្រួលដល់៖ ការវិភាគទិន្នន័យបានលឿន ការជួយធ្វើរោគវិនិច្ឆ័យ ការគាំទ្រអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រើប្រាស់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព ការតាមដានជំងឺ ការព្យាករណ៍ហានិភ័យនៃការផ្ទុះជំងឺរាតត្បាត និងអាចនាំជំនាញវេជ្ជសាស្ត្រឱ្យទៅកាន់តែជិតប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាល។
ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជក់ថាបញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល បានពង្រឹងសមត្ថភាពមនុស្ស តែមិនត្រូវកាត់បន្ថយការទទួលខុសត្រូវរបស់មនុស្សឡើយ ដោយហេតុថា នៅពីក្រោយរាល់ទិន្នន័យ រូបភាពថតឆ្លុះ ការសម្រេចចិត្តព្យាបាល គឺមានមនុស្សម្នាក់ដែលមានក្តីសង្ឃឹម ការភ័យខ្លាច ការឈឺចាប់ ដែលនៅតែត្រូវការមនុស្ស ជាអ្នកសម្រេចចុងក្រោយ ទោះបីជាបច្ចេកវិទ្យាវេជ្ជសាស្រ្តខ្ពស់យ៉ាងណាក៏ដោយ។ **នវានុវត្តន៍មិនអាចជំនួសក្តីមេត្តាករុណា បច្ចេកវិទ្យាមិនអាចជំនួសការទទួលខុសត្រូវ និង ប្រសិទ្ធភាពមិនអាចជំនួសសមធម៌ បានទាំងអស់នោះទេ**។ ដូច្នេះ បច្ចេកវិទ្យាត្រូវតែស្ថិតនៅក្នុងបម្រើមនុស្សជានិច្ច។
** **
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកគូសរំលេចនូវគោលគំនិតសាមញ្ញបីប្រការ គឺ **ទី១) ការពារមនុស្សគ្រប់រូប **យកសមធម៌ជាលក្ខណៈវិនិច្ឆ័យស្នូលនៃគ្រប់គោលនយោបាយសុខាភិបាលរបស់យើង **ទី២) ត្រៀមប្រព័ន្ធសុខាភិបាលគ្រប់ប្រព័ន្ធឱ្យមានភាពធន់ និងរួចរាល់ **ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការផ្លាស់ប្តូរប្រជាសាស្ត្រ **ទី៣) ដាក់នវានុវត្តន៍គ្រប់ប្រភេទឱ្យបម្រើមនុស្ស៖ **ប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីនាំសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាជន **ពោលគឺធ្វើឱ្យវេជ្ជសាស្ត្រមិនឃ្លាតឆ្ងាយពីភាពជាមនុស្សឡើយ។**
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)