柬埔寨从伦敦追回18件高棉文物 含11世纪砂岩佛首

分类文化
地点金边
来源1分钟新闻
发布时间2026/10/30 18:08
详情描述
柬埔寨文化部宣布,伦敦大都会警察局2025年11月在伦敦查获的18件高棉文物即将归还。其中包括11世纪中叶巴普昂风格砂岩佛首、12世纪末巴戎风格佛首,以及仪式用青铜铃、舞神像、带坠饰件与青铜灯具,年代约10至13世纪。
📋 完整原文 ▸
កម្ពុជនឹងទទួលបានការប្រគល់ត្រឡប់មកវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញនៅទីក្រុងឡុងដ៍ កាលពីខែវិច្ឆិកា ២០២៥ ដោយអង្គភាព សិល្បៈនិងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service) នាពេលខាងមុខ។
វត្ថុទាំងនេះ រួមមាន៖ រូបចម្លាក់សាងពីថ្ម វត្ថុធ្វើពីសំរិទ្ធសម្រាប់ប្រើប្រាស់ក្នុងកិច្ចពិធី និងបំណែកគ្រឿងអលង្ការ ដែលមាន អាយុកាលប្រមាណពីសតវត្សទី១០-១៣។
ក្នុងចំណោមវត្ថុទាំងនេះ មានព្រះសិរ្សបដិមា សាងពីថ្មភក់ ក្នុងរចនាបថបាពួន រវាងពាក់កណ្តាលទីពីរនៃសតវត្សទី១១ និងព្រះសិរ្សបដិមា ក្នុងរចនាបថបាយ័ន ចុងសតវត្សទី១២។ ក្រៅពីនេះ ក៏មានកណ្តឹងពុទ្ធសាសនា ដែលមានដងកាន់រាងវជ្រ ទេពរាំលើបល្ល័ង្គ (យោគីនីរាំ) គ្រឿងលម្អមានបន្តោង ព្រមទាំងចង្កៀងសំរិទ្ធមួយ ដែលធ្លាប់ប្រើប្រាស់ក្នុងកិច្ចពិធី។
✍🏻 ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ