柬埔寨一年内打击663个诈骗窝点 遣返2.2万外籍人员

分类治安
事件时间2026-09-23
地点柬埔寨
来源1分钟新闻
发布时间2026/09/23 13:58
详情描述
根据柬埔寨当局发布的数据,自2025年7月至2026年8月31日,执法部门共对832个可疑地点进行了突击检查,成功取缔663个诈骗窝点,其中86个诈骗园区已被依法关闭并查封。
在相关执法行动中,警方共拘捕来自39个国家的2.9万余名嫌疑人。其中,2.2万余名外籍人员已被依法遣返回国。目前,已有446起涉及3927名嫌疑人的案件被移送至法院审理,针对涉案人员的调查及非法资产追缴工作仍在进行中。
在资金管控方面,当局已冻结涉案银行账户资金超过3亿美元,其他相关资产的冻结与评估程序正在执行。
针对涉案公职人员的调查同步展开,目前共有4起案件涉及15名官员,其中包括副检察官、移民总局副局长、金边市警察局副局长、外交部前总干事,以及部分警察和军方人员。此外,执法部门正根据法院签发的逮捕令,对另外855名涉案嫌疑人进行追捕。
📋 简要摘要 ▸
自2025年7月至2026年8月,柬埔寨当局共突击检查832个可疑地点,成功取缔663个诈骗窝点,并依法遣返2.2万余名外籍涉案人员。
📋 完整原文 ▸
គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានឆ្មក់ចូលត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៨៣២ទីតាំង និងបង្ក្រាបទីតាំងឆបោកបាន ៦៦៣ទីតាំង ក្នុងនោះ ៨៦ទីតាំងជាមណ្ឌលឆបោក (Scam Compounds) ត្រូវបានបិទដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាង ២៩ ០០០នាក់ មកពី ៣៩សញ្ជាតិ ខណៈជនបរទេសជាង ២២ ០០០នាក់ មកពី ៣៨ប្រទេស ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើត តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស។
ជាមួយគ្នានេះ សំណុំរឿងចំនួន ៤៤៦ករណី ពាក់ព័ន្ធជនត្រូវចោទ ៣ ៩២៧នាក់ មកពី ២៩សញ្ជាតិ ត្រូវបានបញ្ជូនទៅតុលាការ ខណៈការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធ និងការស្វែងរកទ្រព្យសម្បត្តិខុសច្បាប់កំពុងបន្ត។
ថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារ ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀតដែលកំពុងស្ថិតក្នុងនីតិវិធីបង្កក និងវាយតម្លៃ។
វិធានការច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ដោយមាន ៤សំណុំរឿង ពាក់ព័ន្ធជនសង្ស័យ ១៥នាក់ រួមមាន ព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥នាក់ តាមដីកាបង្គាប់របស់តុលាការ។
[**Join AMS One-minute**](https://t.me/ams1minute)