伊朗革命卫队司令视察霍尔木兹海峡 战备升至最高
分类国际
地点伊朗德黑兰
来源亮点报
发布时间2026/11/06 14:34
详情描述
伊朗官方媒体本周发布视频,显示伊斯兰革命卫队地面部队司令Mohammad Karami将军亲赴波斯湾阿布穆萨岛、大通布岛与小通布岛等战略岛屿,并前往霍尔木兹海峡一带实地视察。Karami在冲突降级指挥机构内宣布部队处于最高等级战备状态,地区安全局势明显升温。
📋 完整原文 ▸
ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ ចុះពិនិត្យច្រកសមុទ្រ Hormuz ចំពេលស្ថានការណ៍សន្តិសុខឡើងកម្តៅខ្លាំង
តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ នៅក្នុងសប្តាហ៍នេះ បានចេញផ្សាយវីដេអូបង្ហាញពីសកម្មភាពរបស់មេបញ្ជាការកងកម្លាំងជើងគោកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ឧត្តមសេនីយ៍ឯក Mohammad Karami ក្នុងការធ្វើដំណើរទៅកាន់ និងចុះពិនិត្យដោយផ្ទាល់នូវបណ្តាកោះយុទ្ធសាស្ត្រក្នុងឈូងសមុទ្រពែរ្ស រួមមានកោះ Abu Musa, Greater Tunb និង Lesser Tunb។
ក្នុងអំឡុងពេលនៃការចុះពិនិត្យទីតាំងយោធានៅក្រោមបញ្ជាការដ្ឋានកាត់បន្ថយជម្លោះ លោកឧត្តមសេនីយ៍ឯក Karami បានប្រកាសពីភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធក្នុងកម្រិតខ្ពស់បំផុតរបស់កងកម្លាំងអ៊ីរ៉ង់ ព្រមទាំងបានស្បថជឿជាក់ជាមួយរណសិរ្សតស៊ូ ក្នុងការឈរជើងយ៉ាងរឹងមាំដើម្បីប្រឈមមុខ និងទប់ទល់នឹងរាល់ការគំរាមកំហែងពីសត្រូវ។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់សម្រាប់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពឈ្លានពានណាមួយ។
ប្រភព៖ Clash Report
[Facebook](https://www.facebook.com/rumlech9/) | [Facebook](https://www.facebook.com/share/1C7Fatvbeb/?mibextid=wwXIfr) | [Facebook](https://www.facebook.com/profile.php?id=61582633534888) | [Telegram](https://t.me/rumlech9) | [ TikTok](https://www.tiktok.com/@rom.lech) | [YouTube](https://www.youtube.com/@rumlech) | [Instagram](https://www.instagram.com/rumlech/) | [X](https://x.com/RumLech_News) | [Website](https://s-romlechnews.com.kh/)