吐通市场商贩在宋干节活动中增加收入
分类经济
事件时间4月14日至19日
地点金边吐通市场
来源新新报
发布时间2026/04/14 15:58
详情描述
在金边吐通市场举办的宋干节活动期间,商贩们不仅参与了庆祝活动,还实现了销售额的增长。商贩迪西内表示节日氛围浓厚,而另一位商贩杜萨翁则表示,节日期间其特色小吃销量从平时的100个增加到200个以上,活动有效带动了市场活力。
📋 完整原文 ▸
ឆ្លៀតពីរកចំណូល អាជីវករក៏បានចូលរួមសប្បាយក្នុងកម្មវិធីសង្ក្រាន្ដទួលទំពូង
អាជីវករលក់ដូរនៅផ្សារទួលទំពូង សប្បាយចិត្តដែលបានរៀបចំសង្ក្រាន្ដ ៣ថ្ងៃមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ អ្នកស្រី ឌី ស៊ីណែត អាជីវករលក់ម្ជូរនៅផ្សារទួលទំពូង អាចចំណូលប្រហាក់ប្រហែលទៅថ្ងៃធម្មតាដែរ ប៉ុន្ដែអ្វីដែលធ្វើឲ្យស្ដ្រីវ័យ ៥៣ឆ្នាំរូបនេះសប្បាយចិត្តទៀតនោះ គឺទិដ្ឋភាពអ៊ូអរ មានក្មេងចាស់ដើរលេង និងចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
រីឯអ្នកស្រី ដួង សាវ៉ុន អ្នកលក់នំកាឆាយនៅផ្សារទួលទំពូង ក៏លក់ដាច់ជាងមុន។ ថ្ងៃធម្មតា ស្ដ្រីវ័យ ៦០ឆ្នាំរូបនេះ លក់បានត្រឹមជាង ១០០នំ ប៉ុន្ដែក្នុងកម្មវិធីសង្ក្រាន្ដទួលទំពូង អ្នកស្រីលក់បានទៅដល់ជាង ២០០នំ។
គួរបញ្ជាក់ផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា នៅរាជធានីភ្នំពេញ ៕
ដោយ៖ គឹម មករា
#thmeythmey
#thmeythmeysangkran