柬埔寨送水节今日开幕 持续至24日全国放假三天

柬埔寨送水节今日开幕 持续至24日全国放假三天
分类节日
事件时间2026-11-22 00:00:00
地点柬埔寨全国
来源公共职能信息
发布时间2026/11/23 07:46

详情描述

2026年柬埔寨送水节于11月22日至24日举行,全国放假三天。尽管今年金边不举办官方庆祝活动,但全国各省市仍将按传统举行龙舟赛、游灯船、拜月亮及吃扁米等庆祝仪式。 此次假期涵盖公务员及各界人士,是民众返乡探亲及参与地方民俗活动的高峰期。由于节日期间各地人流密集,政府提醒民众在参与户外活动时,务必注意防范拥挤踩踏风险。 出行方面,由于假期期间道路交通压力增大,请务必遵守交通规则,确保人身及财产安全。建议计划出行的读者提前规划路线,避开人流高峰时段,并妥善保管个人财物。
📋 简要摘要 ▸
2026年柬埔寨送水节于11月22日至24日举行,全国各地举办龙舟赛、游灯船及拜月亮等传统庆祝活动。公务员及各界人士共庆佳节,政府提醒民众出行遵守交通规则,确保节日期间人身及财产安全。
📋 完整原文 ▸
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤កើត ដល់ថ្ងៃ១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេស។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាពិធីបុណ្យប្រពៃណីជាតិមួយរបស់ប្រជាជនកម្ពុជា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក ដើម្បីរំឭកដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរក្នុងសម័យបុរាណ ដែលបានពលីកម្មការពារបូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាពជូនមាតុភូមិ។ លើសពីនេះ ពិធីបុណ្យនេះក៏ជាការថ្លែងអំណរគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់នូវប្រភពទឹក និងដីមានជីជាតិ សម្រាប់បម្រើដល់វិស័យកសិកម្ម ព្រមទាំងជាឱកាសនៃការជួបជុំបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាពជាតិ និងបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសជាតិក្រោមម្លប់នៃសន្តិភាព។ ទោះបីជាឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក មិនបានប្រារព្ធនៅរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែនៅតាមបណ្តាខេត្តនានា នៅតែប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះយ៉ាងអធិកអធម ហើយប្រជាជនកម្ពុជា នៅតែរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់ និងស្មារតីសាមគ្គីភាព ប្រកបដោយភាពសប្បាយរីករាយ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រទានពរជ័យជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីឱ្យការកម្សាន្តក្នុងព្រះរាជពិធីបុណ្យជាតិប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារ។