卫生部部长突击检查国家儿童医院 督导医疗服务

分类医疗
事件时间2026-10-26
地点金边
来源柬埔寨国家电视台
发布时间2026/10/27 09:07
详情描述
10月26日上午,柬埔寨卫生部部长秦拉对金边国家儿童医院进行了突击检查,旨在实地考察医院的医疗服务状况。
此次检查涵盖了产科、门诊、疫苗接种及营养部门,并重点考察了医院的接待服务流程。检查期间,秦拉部长参与了该院的晨间技术会议,并就会议形式、管理及评估工作提出指导意见。他要求院方在汇报工作时应保持简明扼要,确保数据准确,以便于后续的追踪与评估,特别是针对疾病统计报告的核查。
秦拉部长强调,医院需定期召开会议,加强对医疗规程执行情况的监督,并确保临床治疗符合技术标准。针对重症及复杂病例,他要求医疗团队加强沟通与讨论,以制定有效的治疗方案,将患者安全置于首位。
此外,秦拉部长对国家儿童医院管理层及医护人员在母婴及儿童医疗保健方面的工作表现表示认可,并要求相关人员继续提升医疗服务质量,以提高患者满意度。
📋 简要摘要 ▸
卫生部部长秦拉于10月26日突击检查国家儿童医院,重点考察了产科、门诊及疫苗接种等部门,并要求提升医疗服务质量与患者满意度。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមសាស្រ្តារដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពជាក់ស្តែងការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមិនជូនដំណឹងជាមុន ដោយចុះពិនិត្យផ្នែកសម្ភព ពិនិត្យជំងឺក្រៅ ការទទួលបដិសណ្ឋារកិច្ច, កន្លែងចាក់វ៉ាក់សាំង និងផ្នែកអាហារូបត្ថម្ភ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមស្តាប់ការប្រជុំបច្ចេកទេសពេលព្រឹករបស់មន្ទីរពេទ្យកុមារជាតិ និងបានផ្តល់ការណែនាំចំណុចសំខាន់ដូចជា ទម្រង់នៃការប្រជុំ ការដឹកនាំការប្រជុំ និងការវាយតម្លៃ។ របាយការណ៍ ត្រូវធ្វើឡើងដោយខ្លី សង្ខេប ចំគោលដៅ និងមានទិន្នន័យតួលេខច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការតាមដាន និងវាយតម្លៃ ជាពិសេសពិនិត្យលើរបាយការណ៍ស្ថិតិជំងឺ។ មន្ទីរពេទ្យត្រូវមានការប្រជុំឱ្យបានទៀងទាត់ ពិនិត្យការគ្រប់គ្រង និងតាមដានការអនុវត្តពិធីសារព្យាបាលឱ្យបានត្រឹមត្រូវ និងបទដ្ឋានបច្ចេកទេសព្យាបាលសមស្រប។ បន្ថែមពីនេះ ការពិភាក្សាករណីជំងឺធ្ងន់ៗ និងស្មុគស្មាញ ត្រូវពិភាក្សាផ្លាស់ប្តូរយោបល់រវាងក្រុមគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រព្យាបាលជាក់ស្តែង និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺជាចម្បង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់នៃ មន្ទីរពេទ្យកុមារជាតិ ដែលបានបំពេញភារកិច្ច និងតួនាទីយ៉ាងសកម្មក្នុងការព្យាបាល ថែទាំ និងលើកកម្ពស់សុខុមាលភាពមាតា ទារក កុមារឱ្យកាន់ប្រសើរឡើង។ សូមជូនពរថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងបម្រើសេវាសុខាភិបាលប្រកបដោយការយក