金边胜利大道强降雨积水 市政府紧急抽水恢复通行
分类市政
事件时间2026-10-15 19:51
地点金边
来源热闻24小时
发布时间2026/10/15 19:51
详情描述
2026年10月15日,受持续强降雨影响,金边胜利大道部分路段出现严重积水,导致交通受阻。金边市政府联合水净华区政府及金边公共工程与运输局迅速启动应急响应,派遣工作人员前往现场开展排水与清淤工作。
在应急处置过程中,相关部门投入了抽水车、移动式抽水泵及挖掘机等设备,并组织人力清理堵塞排水口的垃圾。截至当日18时20分,积水已消退约80%,道路交通逐步恢复正常,预计积水将完全排干。
当局指出,强降雨期间排水系统被垃圾堵塞是导致积水的主要原因。对此,相关部门呼吁市民共同维护环境卫生,切勿向排水管道或公共水渠倾倒垃圾,以保障城市排水系统顺畅,预防内涝发生。目前,该路段已恢复通行,但建议市民在雨天出行时仍需保持谨慎。
📋 简要摘要 ▸
受强降雨影响,金边胜利大道出现严重积水。金边市政府联合水净华区及公共工程运输局迅速出动抽水设备与清淤人员,目前道路交通已逐步恢复正常。当局呼吁市民切勿向排水系统倾倒垃圾,以防加剧城市内涝。
📋 完整原文 ▸
**ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យលិចកំណាត់មហាវិថីឈ្នះឈ្នះ! អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរជំនាញ ចុះអន្តរាគមន៍បូមទឹកនិងសម្អាតសំរាម បើកឱ្យចរាចរណ៍ធម្មតាវិញជាបណ្តើរៗ**
**ភ្នំពេញ៖** ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នា បណ្តាលឱ្យមានការលិចលង់លើកំណាត់មហាវិថីឈ្នះឈ្នះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌជ្រោយចង្វារ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងសហការចុះអន្តរាគមន៍យ៉ាងសកម្មភ្លាមៗ។
ក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ ក្រុមការងារបានប្រើប្រាស់មធ្យោបាយសរុប រួមមាន រថយន្តបូមលូ រថយន្តបូមទឹកចល័ត គ្រឿងចក្រកាយប្រឡាយ និងកម្លាំងអន្តរាគមន៍ផ្ទាល់ដើម្បីប្រមូលសំរាមដែលមករាំងស្ទះមាត់លូ ដែលកិច្ចខិតខំប្រឹងប្រែងនេះសម្រេចបានលទ្ធផលល្អប្រសើរយ៉ាងខ្លាំង។
គិតត្រឹមម៉ោង ១៨:២០នាទី ស្ថានភាពទឹកបានស្រកចុះប្រមាណ ៨០% ហើយ និងរំពឹងថានឹងស្រកស្ងួតទាំងស្រុងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលបង្កើតលក្ខខណ្ឌអំណោយផលឱ្យយានយន្តគ្រប់ប្រភេទអាចធ្វើចរាចរណ៍បានជាធម្មតាឡើងវិញប្រកបដោយសុវត្ថិភាព។
ជាការពិតណាស់ បញ្ហាកាកសំណល់សំរាមដែលបាំងមាត់លូពេលមានភ្លៀងធ្លាក់ខ្លាំង គឺជាកត្តាមួយធ្វើឱ្យទឹកហូរមិនបានទាន់ពេល។ អាស្រ័យហេតុនេះ អាជ្ញាធរមានសមត្ថកិច្ចសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមថែរក្សាបរិស្ថាន ដោយមិនត្រូវបោះចោលសំរាមពាសវាលពាសកាលចូលក្នុងប្រព័ន្ធលូ ឬប្រឡាយទឹកសាធារណៈ ដើម្បីរួមគ្នាការពារបញ្ហាទឹកជំនន់ទឹកភ្លៀង និងរក្សាបាននូវសោភ័ណភាព ក៏ដូចជារបៀបរៀបរយក្នុងរាជធានីភ្នំពេញយើងទាំងអស់គ្នា។