柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力

柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
柬埔寨旅游部推动国际酒店品牌合作 提升旅游吸引力
1/10
分类旅游
事件时间2026-09-30
地点金边
来源柬埔寨旅游部
发布时间2026/09/30 20:23

详情描述

2026年9月30日,德国TUI酒店集团与OCIC公司合作的TUI Suneo Olympia酒店在金边正式开业。这是TUI Suneo品牌首次进入柬埔寨市场,也是TUI酒店集团继西哈努克省和暹粒省项目后,在柬埔寨开设的第三家大型酒店。 柬埔寨旅游部部长胡哈出席开业仪式并致辞。出席活动的嘉宾还包括德国驻柬埔寨大使Silke Röfer、OCIC公司副总裁林丽娜、TUI酒店集团首席执行官Artur Gerber、柬埔寨机场投资公司(CAIC)总经理查尔斯·范,以及约100名国内外嘉宾。 胡哈部长表示,TUI酒店集团在柬埔寨的持续扩张,对提升当地旅游服务水平及创造就业机会具有积极作用。他认为,该项目的落地体现了柬埔寨作为安全、友好旅游目的地的吸引力,有助于吸引更多来自欧洲及全球的游客。 部长指出,此次酒店开业正值柬埔寨筹备第20届法语国家首脑会议之际。该会议将于2026年11月14日至16日举行,旅游部届时将在波东华岱公园举办“法语村”活动,预计将迎来全球90多个国家的政府首脑、国际组织领导人及数千家企业代表。 德国驻柬埔寨大使Silke Röfer出席仪式,体现了对德国企业在柬投资的支持,以及对加强柬德两国在旅游等领域合作的重视。胡哈部长对TUI酒店集团、OCIC公司及相关参与方表示感谢,并强调政府将继续推动公私合作,共同促进柬埔寨旅游业发展。
📋 简要摘要 ▸
柬埔寨旅游部部长出席TUI Suneo Olympia酒店开业仪式,强调该项目对提升柬埔寨旅游目的地形象及吸引欧洲游客的重要性。
📋 完整原文 ▸
[English Below] ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្រុមហ៊ុន OCIC បើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា TUI Suneo Olympia Phnom Penh ដើម្បីឆ្លើយតបកំណើនភ្ញៀវទេសចររបស់ក្រុមហ៊ុនពីទ្វីបអឺរ៉ុប និងជំុវិញពិភពលោក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីបើកសម្ពោធជាផ្លូវការសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលជាការបើកដំណើរការម៉ាក TUI Suneo ជាលើកដំបូងនៅកម្ពុជា និងជាការពង្រីកវត្តមានបន្ថែមទៀតរបស់ក្រុមហ៊ុនអាឡឺម៉ង់ TUI Hotels & Resorts នៅកម្ពុជា បន្ទាប់ពីជោគជ័យលើគំរោងរបស់ខ្លួននៅខេត្តព្រះសីហនុ និងសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន OCIC, លោក Artur Gerber នាយកប្រតិបត្តិ TUI Hotels & Resorts អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ីនវេសមិន ឯ.ក (CAIC) ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណជាង ១០០រូប នៅសណ្ឋាគារ Tui Suneo Olympia Phnom Penh។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការសម្រេចបណ្តាក់ទុនដ៏ច្រើនរបស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយនៅក្នុងពិភពលោកនៅកម្ពុជា និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ TUI Hotels & Resorts ចំពោះការបើកសម្ពោធសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលជាសណ្ឋាគារដ៏ធំទី៣ របស់ក្រុមហ៊ុន TUI Hotels & Resorts នៅកម្ពុជា បន្ទាប់ពីការបើកដំណើរការ TUI Blue Sihanoukville នៅខេត្តព្រះសីហនុ និង TUI Blue Angkor Grace នៅខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាការពង្រីកវត្តមានរបស់ក្រុមហ៊ុនទេសចរណ៍ TUI Blue នៅកម្ពុជា ពិតជារួមចំណែកដ៏សកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសកក្នុងវិស័យសេវាកម្មស្នាក់នៅ (សណ្ឋាគារ) ក៏ដូចផ្តល់នូវការងារផ្ទាល់នៅហ្នឹងកន្លែងដល់ប្រជាជនកម្ពុជារាប់ពាន់នាក់នៅទីតាំងទាំង៣របស់ក្រុមហ៊ុន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាការសម្រេចចិត្តបើកសណ្ឋាគារថ្មីនេះ គឺការសម្រេចចិត្តដ៏ត្រឹមត្រូវ និងចំឱកាសមាស ដោយហេតុថាប្រទេសកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំងលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ហើយក្រសួងទេសចរណ៍ ត្រូវបានចាត់តាំងរៀបចំកម្មវិធីអម «ភូមិហ្រ្វង់កូហ្វនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅសួនច្បារវត្តបទុម ដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗ ជាង៩០ប្រទេសពីគ្រប់ទ្វីបនៃពិភពលោក និងថ្នាក់ដឹកនាំវិស័យឯកជនរាប់ពាន់ក្រុមហ៊ុនផងដែរ។​ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដ៏សំខាន់ ដែលបញ្ជាក់ពីការផ្តល់នូវការគំាំទ្រ និងលើកទឹកចិត្តដល់ការបណ្តាក់ទុនរបស់ក្រុមហ៊ុនអាឡឺម៉ង់ធំៗ នៅកម្ពុជា និងការពង្រឹងពង្រីកកិច្ចសហការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងអាឡឺម៉ង់ឱ្យកាន់តែច្រើនឡើង។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន TUI Hotels & Resorts, OCIC និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកពង្រឹងភាពជាដៃគូឯកជន និងរដ្ឋជាជវភាពនៃតួអង្គតែមួយ ពង្រីកឱកាសធុរកិច្ច និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបានបង្ហាញការជឿទុកចិត្តយ៉ាងមុតមំាលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំងថាកម្ពុជា ជាគោលដៅទេសចរណ៍សុខសុវត្ថិភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងគួរឱ្យទាក់ទាញ។​ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។