柬埔寨教育部启动2026学年合同制教师招聘 线上选拔

柬埔寨教育部启动2026学年合同制教师招聘 线上选拔
分类教育
事件时间2026-09-25
地点金边
来源公共职能信息
发布时间2026/09/25 22:39

详情描述

2026年9月25日,柬埔寨教育部在金边举行“2026-2027学年合同制教师招聘信息论坛”。柬埔寨公务员部总干事Pich Vicheakunthi出席会议,详细阐述了此次招聘的背景与流程。 此次招聘旨在填补全国各学校实际存在的师资缺口。根据规定,合同制教师将享有与正式编制教师相同的福利待遇。应聘者需具备本科及以上学历,并需具备良好的职业道德与素养。 招聘选拔工作全程通过线上系统进行,流程涵盖发布公告、在线报名、资格审核、名单公示、考试组织、试卷批改及分数统计。为确保选拔过程的公正与透明,考试及评分环节均采用现代化技术手段处理。 据统计,此前柬埔寨公务员部已与15个部门合作,累计组织28次、共61场考试,从超过30万名在线报名者中选拔出8088名官员。在本次合同制人员招聘中,计划选拔总计3364名人员,其中教育部门3023名、卫生部门341名、计划部门16名。有意向的应聘者需通过教育部官方线上系统提交申请。
📋 简要摘要 ▸
柬埔寨教育部于9月25日启动2026-2027学年合同制教师招聘,旨在填补全国学校师资缺口。此次招聘通过线上系统进行,共选拔3364名合同制人员,涵盖教育、卫生及计划部门。
📋 完整原文 ▸
**ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី លម្អិតពីសាវតា និងតម្លាភាពនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ** នៅក្នុង «វេទិកាព័ត៌មាន សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានពន្យល់ពីសាវតា និងមូលហេតុចម្បងនៃការជ្រើសរើសគ្រូកិច្ចព្រមព្រៀងការងារ គឺធ្វើឡើងដើម្បីបំពេញបន្ថែមនៅតាមបណ្តាសាលារៀនដែលកំពុងជួបប្រទះការខ្វះខាតគ្រូបង្រៀនជាក់ស្តែង។ ឯកឧត្តមបានបញ្ជាក់ថា គ្រូកិច្ចព្រមព្រៀងការងារ នឹងទទួលបានអត្ថប្រយោជន៍ និងរបបផ្សេងៗដូចគ្នាទៅនឹងគ្រូក្របខ័ណ្ឌដែរ ដោយកំណត់ស្តង់ដារគុណវុឌ្ឍិខ្ពស់ គឺត្រូវមានកម្រិតវប្បធម៌ចាប់ពីបរិញ្ញាបត្រឡើងទៅ។ វិជ្ជាជីវៈគ្រូបង្រៀន គឺជាវិជ្ជាជីវៈដែលមានតម្លៃខ្ពស់ ដូចនេះបេក្ខជនត្រូវមានសុជីវធម៌ និងឥរិយាបថល្អ ព្រោះការសម្រេចចិត្តដាក់ពាក្យប្រឡងប្រជែងនៅពេលនេះ គឺជាជំហានដំបូង និងជាការចាប់ផ្តើមអាជីពដ៏ឧត្តុង្គឧត្តមក្នុងការក្លាយខ្លួនជាមន្ត្រីរាជការបម្រើជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលាតត្រដាងយ៉ាងលម្អិតអំពីលំហូរដំណើរការនៃការរៀបចំការប្រឡងប្រជែងទាំងមូល ដោយចាប់ផ្តើមតាំងពីការចេញសេចក្តីជូនដំណឹង និងការទទួលពាក្យតាមប្រព័ន្ធអនឡាញ ការផ្ទៀងផ្ទាត់ និងប្រកាសបញ្ជីឈ្មោះបេក្ខជនដែលមានសិទ្ធិប្រឡង ការរៀបចំសម័យប្រឡងប្រកបដោយសណ្តាប់ធ្នាប់ ការកែវិញ្ញាសា និងបូកសរុការពិន្ទុតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីធានាបាននូវភាពត្រឹមត្រូវ រហូតដល់ការប្រកាសលទ្ធផលផ្លូវការ។ សូមរំលឹកពីសមិទ្ធផលការងារកន្លងមក ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង-ស្ថាប័ន ចំនួន១៥ រៀបចំការប្រឡងបានចំនួន ២៨ដង ស្មើនឹង ៦១លើក ដើម្បីជ្រើសរើសមន្រ្តីចំនួន ៨,០៨៨នាក់ ក្នុងចំណោមបេក្ខជនចូលរួមដាក់ពាក្យតាមប្រព័ន្ធអនឡាញជាង ៣០ម៉ឺននាក់។ ក្នុងនោះមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងសរុបចំនួន ៣,៣៦៤នាក់ (អប់រំចំនួន ៣,០២៣នាក់, សុខាភិបាលចំនួន ៣,៤១នាក់ និងក្រសួងផែនការចំនួន ១៦នាក់)។