洪森针对关于其删除Facebook官方页面帖子的不实指控作出回应
分类政治新闻
事件时间2026年4月15日
地点金边
来源新鲜报
发布时间2026/04/16 00:25
详情描述
2026年4月15日晚,柬埔寨前首相洪森针对Seng Sary对其删除Facebook官方页面帖子的不实指控发表了回应。洪森的发言人Chea Tharith明确驳斥了法国国际广播电台(RFI)当日的报道,指出该报道称洪森删除了4月14日关于新年庆祝活动说明帖子的说法完全不符合事实,并要求RFI立即更正。发言人强调,洪森从未有过删除其向民众解释政策的帖子的习惯,此举旨在消除公众的误解。
📋 完整原文 ▸
សារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងលោក សេង សារី ពាក់ព័ន្ធការចោទប្រកាន់ខុសការពិតរឿងលុបសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច !
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារឆ្លើយតបនឹងលោក សេង សារី ពាក់ព័ន្ធការចោទប្រកាន់ខុសការពិត រឿងលុបសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច !
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានច្រានចោលនូវខ្លឹមសាររបស់វិទ្យុបារាំង RFI នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលបានចុះផ្សាយថា សម្តេចតេជោ បានលុបសាររបស់លោកកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។
អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា នេះជាការចុះផ្សាយដោយខុសពីការពិតរបស់វិទ្យុបារាំងអន្តរជាតិ RFI ដែលធ្វើឲ្យសាធារណជនភ័ន្តច្រឡំ។ ខ្ញុំសូមស្នើឲ្យវិទ្យុ RFI កែតម្រូវជាបន្ទាន់។ ខ្ញុំសូមជម្រាបជូនសាធារណជន ជ្រាបថា សាររបស់សម្តេចតេជោ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ២០២៦ ដើម្បីពន្យល់ពលរដ្ឋពីការរៀបចំពិធីបុណ្យចូលឆ្នាំ មិនបានលុបចោលឡើយ។ សូមជនរួមជាតិជ្រាបថា សម្តេចតេជោ គ្មានទម្លាប់លុបសារដែលលោកបង្ហោះពន្យល់ពលរដ្ឋនោះទេ»៕