韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程

韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
韦斯特莱恩教育集团18周年庆 引入英国Pearson Edexcel课程
1/10
分类教育
事件时间2026-05-05 15:00
地点金边
来源柬埔寨劳工部
发布时间2026/05/05 20:10

详情描述

2026年5月5日下午3时,韦斯特莱恩教育集团(WEG)在金边SUN & MOON Riverside酒店举行成立18周年庆典,并正式宣布在柬埔寨引入英国Pearson Edexcel国际教育课程。柬埔寨副总理兼教育、青年和体育部部长杭春那隆,以及劳工与职业培训部部长恒速出席了本次活动。 恒速在致辞中表示,韦斯特莱恩教育集团从最初的一所学校发展至今,在提升柬埔寨人力资源质量、推动教育转型方面发挥了积极作用。他指出,Pearson Edexcel课程在全球100多个国家获得认可,此次引入该课程是提升柬埔寨青年国际竞争力的战略举措,有助于学生获取全球通用的技能与资质,并与国际教育体系接轨。此外,该集团通过与政府合作开展技术培训,为工厂及企业输送了具备专业知识与技能的人才。 杭春那隆对韦斯特莱恩教育集团的发展表示肯定,并强调该集团的教育实践符合柬埔寨政府“五角战略”第一阶段关于人力资源开发的目标。他认为,引入Pearson Edexcel课程满足了家长对高质量国际化教育的需求。 Pearson Edexcel课程旨在通过国际化的教学标准,提升学生的批判性思维能力。关于该课程的具体报名事宜,可联系韦斯特莱恩教育集团各校区进行确认。
📋 简要摘要 ▸
韦斯特莱恩教育集团庆祝成立18周年,并正式在柬埔寨推出英国Pearson Edexcel国际教育课程。劳工部部长恒速及教育部长杭春那隆出席仪式,强调此举将提升柬埔寨人力资源质量,助力学生与国际教育体系接轨。
📋 完整原文 ▸
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរខួប ១៨ឆ្នាំ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបនិងសម្ពោធកម្មវិធីអន្តរជាតិ Pearson Edexcel របស់ចក្រភពអង់គ្លេសនៅកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ១៨ឆ្នាំ នៃផលជះវិជ្ជមាននិងបរិវត្តកម្មក្នុងវិស័យអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធីអន្តរជាតិ Pearson Edexcel របស់ចក្រភពអង់គ្លេសនៅសាលារៀនវ៉េស្ទឡាញន៍ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON Riverside។ នាឱកាសនោះ ឯកឧត្តម ហេង សួរ បានថ្លែងនូវការសាទរចំពោះសមិទ្ធផលរយៈពេល១៨ឆ្នាំ នៃក្រុមហ៊ុន WEG ដែលបានចាប់ផ្តើមពីសាលាមួយរហូតក្លាយជាគ្រឹះស្ថានដែលដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់សេវាអប់រំ និងបណ្តុះបណ្តាលជំនាញដ៏មានគុណភាព ភាពច្នៃប្រឌិត និងទំនើបកម្មដែលចូលរួមធ្វើបរិវត្តកម្មធនធានមនុស្សនៅកម្ពុជា និងជាសក្ខីភាពនៃភាពជាដៃគូរវាងរដ្ឋនិងឯកជន ជាពិសេសភាពជោគជ័យនៃកិច្ចសហការយុទ្ធសាស្ត្រនេះ គឺជាឆ្អឹងខ្នងដ៏មានឥទ្ធិពលក្នុងការបំប្លែងកម្លាំងពលកម្មកម្ពុជាឱ្យទៅជាមូលធនមនុស្សដែលមានជំនាញច្បាស់លាស់ប្រកបដោយភាពធន់និងឧត្តមភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងសកលលោក។ បន្ថែមពីនេះ សាលារៀនវ៉េស្ទឡាញន៍ក៏ជួយកសាងនូវភាពជឿជាក់ទៅដល់អ្នកវិនិយោគក្នុងការទទួលបាននូវធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងបំណិនជីវិតសម្រាប់បម្រើការនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗ។ ទន្ទឹមនេះ ការនាំយកកម្មវិធីអន្តរជាតិ Pearson Edexcel ជូនដល់សិស្សកម្ពុជាដែលជាទំពាំងស្នងឫស្សីគឺពិតជាមានតម្លៃយ៉ាងធំធេងនៅក្នុងការរួមចំណែកជាមួយនឹងក្រសួងក៏ដូចជាស្ថាប័នផ្តល់ការបណ្តុះបណ្តាលដទៃទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យស្របតាមតម្រូវការទីផ្សារ។ លើសពីនេះ វត្តមាននៃកម្មវិធីដែលត្រូវបានទទួលស្គាល់ជាង ១០០ប្រទេសនៅជុំវិញពិភពលោកនេះ ក៏ជាការបោះជំហានប្រកបដោយយុទ្ធសាស្ត្រដើម្បីធានាថា យុវជនកម្ពុជាទទួលបានការបំពាក់នូវសមត្ថភាព ជំនាញ និងគុណវុឌ្ឍិជាលក្ខណៈជាសកលដែលជាការកសាងមូលធនមនុស្ស និងជាស្ពានសម្រាប់តភ្ជាប់សក្តានុពលយុវជនកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយដៃគូទាំង១៨ នៃ WEG ក៏នឹងទទួលផលជះវិជ្ជមានពីកម្មវិធីនេះដែរ។ ឯកឧត្តមក៏បានសរសើរពីភាពច្នៃប្រឌិតរបស់ WEG ដែលប្រែក្លាយជាគ្រឹះស្ថានមួយដែលរួមចំណែកជួយដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសតាមរយៈកិច្ចសហការជាមួយក្រសួងដែលជាផ្លែផ្កាមួយ នៃការអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះវឌ្ឍនភាពនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) ដែលកំពុងរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាធនធានមនុស្សនៅកម្ពុជា ដែលឆ្លើយតបទៅនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សជាចម្បង។ ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា ការនាំយកកម្មវិធី Pearson Edexcel មកអនុវត្តនៅកម្ពុជានាពេលនេះ គឺជាការបំពេញតម្រូវការរបស់មាតាបិតា ក៏ដូចជាអាណាព្យាបាលដែលកំពុងតែចង់បានគុណភាពនៃការអប់រំ ជាពិសេសតាមរយៈកម្មវិធីសិក្សាដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិបែបនេះ។ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិនៃ WEG បានបង្ហាញពីការវិវត្តនិងសមិទ្ធផលផ្លែផ្កានៃផលជះវិជ្ជមាននិងបរិវត្តកម្មក្នុងវិស័យអប់រំនៃ WEG ជាពិសេសគឺការកសាងធនធានមនុស្សរាប់ម៉ឺននាក់ឱ្យក្លាយជាអ្នកដឹកនាំ អ្នកគ្រប់គ្រង និងអ្នកជំនាញដែលមានសមត្ថភាព ចំណេះដឹង ជំនាញ និងមានសីលធម៌ល្អ ដែលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជា។ លោកក៏បញ្ជាក់ដែរថា ការដាក់បញ្ចូលកម្មវិធី Pearson Edexcel ទៅក្នុងបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺដើម្បីផ្តល់ជូនសិស្សានុសិស្សនូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាសកល និងអាចបើកទ្វារឱ្យពួកគាត់បន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍នានា។ លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាបានលើកឡើងថា សមទ្ធិផលនាថ្ងៃនេះបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-ចក្រភពអង់គ្លេស។ លោកស្រីបញ្ជាក់ថា ការបើកដំណើរការផ្លូវការនៃកម្មវិធីនេះគឺជាចំណុចសំខាន់មួយក្នុងការពង្រីកឱកាសទទួលបានការអប់រំដែលទទួលស្គាល់ជាសកលនៅកម្ពុជា។ កិច្ចសហការនេះក៏បង្ហាញពីទំនាក់ទំនងវិស័យអប់រំដែលកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងបំណងផ្តល់ជូនសិស្សនូវជំនាញគិតវិភាគ ភាពច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៕ #MLVT #HENGSour #TVET