卫生部部长秦拉会见WHO官员 聚焦数字化医疗与抗疫合作
分类公共卫生
事件时间2026-05-19
地点瑞士日内瓦
来源柬埔寨卫生部
发布时间2026/05/20 08:46
详情描述
2026年5月19日下午,柬埔寨卫生部部长秦拉在瑞士日内瓦会见了世界卫生组织(WHO)西太平洋区域主任赛亚·马乌·皮乌卡拉。
会谈中,秦拉部长介绍了柬埔寨在保障国民健康及参与全球卫生目标方面的进展。赛亚·马乌·皮乌卡拉对柬埔寨在初级卫生保健领域的政策执行表示认可,并肯定了柬埔寨在疟疾防控方面取得的成效,以及在“One Health”(健康一体化)战略中的领导作用。
秦拉部长在会上提出,希望世界卫生组织在多个关键领域提供持续支持与技术援助,包括抗生素耐药性(AMR)应对、气候变化对健康的影响、社区癌症防治计划,以及医疗数字化转型。此外,柬方还寻求在医疗技术应用、卫生数据管理与分析,以及传染病监测与防控方面加强合作。
📋 简要摘要 ▸
柬埔寨卫生部部长秦拉在日内瓦会见WHO西太平洋区域主任赛亚·马乌·皮乌卡拉。双方讨论了柬埔寨在初级卫生保健、疟疾防控及“One Health”战略的进展。秦拉部长提出在抗生素耐药性、癌症防治、数字化医疗及数据分析领域寻求WHO的持续支持与技术援助。
📋 完整原文 ▸
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត **Saia Ma’u Piukala** នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WHO Regional Director for the Western Pacific – WPRO) នារសៀលថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងជំនួបនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច អំពីការបន្តខិតខំយ៉ាងមុតមាំរបស់សុខាភិបាលកម្ពុជា លើការចូលរួមការពារសុខភាព សុខុមាលភាពប្រជាជនកម្ពុជា និងប្រជាជនតំបន់ ក៏ដូចជាសុខភាពប្រជាជនទូទាំងពិភពលោក ដែលការចូលរួមចំណែក និងការប្តេជ្ញាសម្រេចឱ្យបានតាមគោលដៅសកល នៃសមិទ្ធិផលសុខភាពរបស់ប្រទេសសមាជិកនីមួយៗ ជាការមិនអាចខ្វះបាន។
លោកវេជ្ជបណ្ឌិត **Saia Ma’u Piukala** បានគូសលេចអំពីគំរូរបស់កម្ពុជា ក្នុងការប្តេជ្ញាចិត្ត និងសម្រេចបានគោលដៅសំខាន់ៗលើដំណើរផ្លូវនៃកិច្ចការសុខភាពសកល (Global Health Journey) ដូចជាការខិតខំលើផ្លូវដ៏ត្រឹមត្រូវនៃការអនុវត្តគោលនយោបាយសុខភាពបឋម (Primary Health Care) ភាពជោគជ័យជំងឺឆ្លងផ្សេងៗ រួមទាំងការខិតជិតការលុបបំបាត់ទាំងស្រុងជំងឺគ្រុនចាញ់ (Malaria) ដែលសម្លាប់ជីវិតមនុស្សរាប់លាននាក់។ ជាពិសេសទៅទៀតនោះ គឺគំរូកម្ពុជាលើការដឹកនាំ «សុខភាពតែមួយ - One Health» ដែល សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដោយផ្ទាល់ក្នុងព្រឹត្តការណ៍ជំនួបកំពូល One Health នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ក្នុងខែមេសា ថ្មីៗកន្លងទៅនេះ។
ឆ្លៀតក្នុងជំនួបដ៏ពិសេសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនពីសំណើសុខាភិបាលកម្ពុជា ដែលស្នើសុំការបន្ត និងបង្កើនការគាំទ្រ ការខិតខំរបស់កម្ពុជាលើកិច្ចការ និងដំណើរអនុវត្ត «សុខភាពតែមួយ» ភាពស៊ាំនៃមេរោគទៅនឹងថ្នាំផ្សះ (AMR) ភ្ជាប់ទៅនឹងការបំរែបំរួលអាកាសធាតុ ផែនការសកម្មភាពបង្ការជំងឺមហារីកនៅសហគមន៍ សុខាភិបាលឌីជីថល រួមបច្ចេកវិទ្យាជំនួយក្នុងវេជ្ជសាស្ត្រ និងការពាំនាំបន្ថែមជំនាញ ភាពលើការគ្រប់គ្រង វិភាគ ប្រើប្រាស់ទិន្នន័យសុខាភិបាល ផ្តោតលើការបង្ការ និងគ្រប់គ្រងការផ្ទុះនៃជំងឺឆ្លង។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia?t=WPbumaOe5ljRH7QhDLGZtQ&s=09))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)