劳工部部长兴索走访丰田通商工厂 80%员工为职业技术毕业生










分类政务新闻
事件时间2026-08-03
地点金边皇家集团经济特区
来源柬埔寨劳工部
发布时间2026/08/03 16:15
详情描述
2026年8月3日,柬埔寨劳工部部长兴索率领部门领导,前往位于金边皇家集团经济特区的丰田通商制造(柬埔寨)有限公司进行走访。
在走访期间,兴索部长与工厂工人共进午餐,并深入了解工人的日常工作状况。兴索表示,该工厂约80%的员工为职业技术教育(TVET)毕业生,这体现了柬埔寨职业培训与工业生产需求的有效衔接。他鼓励工人在工作之余继续提升专业技能,并强调通过职业技术教育培养本地人才,对于提升汽车组装质量及推动国家经济发展具有重要意义。
兴索部长在现场重申了政府改善工人福利及工作环境的政策,并要求持续落实相关指导方针,以确保劳资关系和谐,预防非法罢工。他同时对工厂的管理水平及工作环境表示认可,并指出劳工部将继续与企业合作,为工人提供更多培训机会,以提升其职业技能与收入水平。
工厂负责人公努勋爵对劳工部的到访表示感谢,并表示将继续与政府保持密切合作,共同推动柬埔寨工业领域的发展。
📋 简要摘要 ▸
2026年8月3日,劳工部部长兴索走访位于金边皇家集团经济特区的丰田通商制造(柬埔寨)有限公司。兴索部长与工人共进午餐并了解工作状况,指出该厂约80%员工为职业技术教育(TVET)毕业生,体现了柬埔寨职业培训与工业需求的高匹配度,并强调将持续落实改善工人福利的政策。
📋 完整原文 ▸
កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក (Toyota Tsusho Manufacturing (Cambodia) Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
ការអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលនាពេលនេះ ថ្នាក់ដឹកនាំក្រសួងការងារបានសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅរោងចក្រ ដើម្បីផ្តល់ជាដំណោះស្រាយជូនដល់បងប្អូនជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់ទាំង ១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងអនុសាសន៍ ១០ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
នាឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូន និងគិតគូរធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានជម្រាបជូនបងប្អូនពីការខិតខំប្រឹងប្រែងរបស់ក្រសួងការងារក្នុងការធានាឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់សហគ្រាស រោងចក្រ រួមគ្នាដោះស្រាយរាល់បញ្ហា ចៀសវាងនូវវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែងដែលបងប្អូនកម្មករនិយោជិតនៅទីនេះភាគច្រើនបានបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET ដែលជាមោទនភាពសម្រាប់ក្មួយៗផ្ទាល់ និងសម្រាប់ TVET ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ ចំពោះការផ្គុំ និងដំឡើងរថយន្តដោយកូនខ្មែរព្រោះថា រថយន្ត តូយ៉ូតា ជាម៉ាកគុណភាព និងពេញនិយមប្រើប្រាស់នៅកម្ពុជា។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្មួយៗបន្តឆ្លៀតពេលពីការងារចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់បន្ថែមទៀតនៅគ្រឹះស្ថាន TVET និងបានផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងរួមគ្នាថែរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាពការងារ រួមចំណែកដល់ការអភិវឌ្ឍរោងចក្រ ក៏ដូចជាសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ហើយរោងចក្រនេះមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យា និងកន្លែងធ្វើការប្រកបដោយផាសុកភាព។ ក្រសួងនឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុនដើម្បីផ្តល់ឱ្យកាសទទួលបានការបណ្តុះបណ្តាល ការងារ និងប្រាក់ចំណូលកាន់តែប្រសើរបន្ថែមទៀត។
លោកឧកញ៉ា គង់ នួន ម្ចាស់រោងចក្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងចំពោះសុខុមាលភាព និងលក្ខខណ្ឌការងាររបស់បងប្អូន ព្រមទាំងជាកម្លាំងលើកទឹកចិត្តដល់រោងចក្រផងដែរក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងក្នុងការបន្តអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។
រោងចក្រ តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង បានបើកដំណើរការកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារចំនួន ១៤២នាក់ (ស្រី ២៤នាក់)។ កម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET។
ទន្ទឹមនឹងការទទួលបានលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន និងមានទីកន្លែងសម្រាប់ទទួលទានអាហារ និងផ្តល់ថ្លៃបាយថ្ងៃត្រង់ចំនួន ២ពេលក្នុងមួយថ្ងៃ បងប្អូនកម្មករនិយោជិតបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ហើយបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រនេះ មានស្តង់ដាខ្ពស់ រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ៕
#MLVT #HENGSour