孙占托率团访问韩国Daejoo KC集团 推动在柬扩大投资










分类经济
事件时间2026-06-16
地点韩国仁川
来源柬埔寨勋爵协会
发布时间2026/06/16 11:37
详情描述
2026年6月16日,柬埔寨副总理兼柬埔寨发展理事会第一副主席孙占托率领柬埔寨勋爵协会代表团,在韩国仁川对Daejoo KC集团进行访问。此次访问旨在考察该集团的运营模式,并进一步推动双方在经济领域的合作。Daejoo KC集团董事长Joo Bong Park及公司管理层接待了代表团一行。
访问期间,孙占托向韩方介绍了柬埔寨当前的投资环境与机遇,并鼓励Daejoo KC集团在现有基础上,进一步扩大在柬埔寨的投资规模,将业务范围从汽车制造拓展至金属、化工、物流、建筑及能源等领域。
Daejoo KC集团成立于1988年,业务涵盖金属、化工、物流、建筑、汽车零部件及能源等多个行业。目前,该集团通过两家子公司在柬埔寨开展业务:CAMKO MOTOR公司主要负责Hyundai品牌汽车的本地组装,以及汽车线束的生产与出口,目前拥有近500名员工;CAMKO INFRACORE公司则负责Hyundai和KIA品牌汽车及配件的进口、分销,并提供售后维修服务。
📋 简要摘要 ▸
柬埔寨勋爵协会代表团陪同副总理孙占托访问韩国Daejoo KC集团,旨在考察其金属、物流及汽车制造业务。孙占托向韩方推介柬埔寨投资环境,鼓励其扩大在柬汽车组装及相关产业投资。该集团目前在柬运营Hyundai汽车组装及零部件生产,拥有近500名员工。
📋 完整原文 ▸
«អ្នកឧកញ៉ា គួន ធីតា បន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group»
អ៊ីនឆ័ន៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ជាថ្ងៃទី២ នៃបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅក្នុងសាធារណរដ្ឋកូរ៉េ អ្នកឧកញ៉ា គួន ធីតា បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសកម្មភាពប្រប្រតិបត្តិការ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី លោក Joo Bong Park ប្រធានក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក និយោជិតជាច្រើនរូប។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីកាលានុវត្តភាពថ្មីៗនៃកម្ពុជាជូនដល់គណៈគ្រប់គ្រងក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ពិចារណាលើការបង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េ។
សូមជម្រាបផងដែរថា Daejoo KC Group ជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េដែលបង្កើតឡើងតាំងពីឆ្នាំ១៩៨៨ មានប្រតិបត្តិការក្នុងវិស័យផ្សេងដូចជា៖ ឧស្សាហកម្មលោហធាតុ គីមី ភស្តុភារកម្ម សំណង់ គ្រឿងបង្គុំរថយន្ត និងថាមពល។ ដោយឡែកនៅកម្ពុជា Daejoo KC Group មានប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២ រួមមាន៖ CAMKO MOTOR ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក Hyundai សម្រាប់ទីផ្សារក្នុងស្រុក, ផលិតខ្សែភ្លើងរថយន្ត (Wire Harness) សម្រាប់ការនាំចេញ ដែលបង្កើការងារជិត៥០០កន្លែង និង CAMKO INFRACORE ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Hyundai និង KIA ពីសាធារណរដ្ឋកូរ៉េ ព្រមទាំងផ្តល់សេវាកម្មថែទាំ និងផ្គត់ផ្គង់គ្រឿងបន្លាស់ផងដែរ។