卫生部与日本Iryo Sosei University探讨医

卫生部与日本Iryo Sosei University探讨医
卫生部与日本Iryo Sosei University探讨医
卫生部与日本Iryo Sosei University探讨医
卫生部与日本Iryo Sosei University探讨医
卫生部与日本Iryo Sosei University探讨医
卫生部与日本Iryo Sosei University探讨医
卫生部与日本Iryo Sosei University探讨医
卫生部与日本Iryo Sosei University探讨医
卫生部与日本Iryo Sosei University探讨医
卫生部与日本Iryo Sosei University探讨医
1/10
分类医疗合作
事件时间2026-09-09
地点金边
来源柬埔寨卫生部
发布时间2026/09/11 09:36

详情描述

2026年9月9日,柬埔寨卫生部国务秘书伊·孙纳拉(Yi Sunnara)在金边卫生部办公大楼,与日本Iryo Sosei University代表团举行工作会谈。该代表团由该校代理校长Ah-Cheng Goh教授率领,双方旨在加强医疗领域合作,并探索相关领域的支持与交流。 伊·孙纳拉介绍了柬埔寨医疗卫生领域的发展方向,重点在于疾病预防、早期筛查及高质量治疗,以降低疾病负担和死亡率。卫生部致力于强化初级卫生保健,推行“预防胜于治疗”原则,并在政府及合作伙伴的支持下,提升医疗服务的质量与安全。 Iryo Sosei University代表团分享了关于医疗卫生系统的经验,强调医疗体系应平衡健康需求、服务需求与服务供给。有效的医疗体系不仅在于增加服务供给,更需确保服务质量、安全、公平可及,并高效利用资源。代表团特别指出,应缩小城乡医疗服务差距,减少民众的自费支出。 双方讨论了医疗教育与临床实践的协同作用,强调通过教育、实践与系统建设的结合,培养具备专业技能的医疗人才,以满足社会需求。此外,双方还探讨了人工智能等现代技术在医疗领域的应用,包括疾病早期发现、辅助医疗决策、远程健康监测及提升护理质量。 会谈最后,双方表达了持续深化合作的意愿,将重点聚焦于疾病预防、早期筛查、医疗专业教育、先进技术应用及医疗服务公平性,共同致力于改善柬埔寨民众的健康与福祉。
📋 简要摘要 ▸
卫生部国务秘书与日本Iryo Sosei University代表团举行会谈,旨在加强医疗领域合作,并探索在相关领域的支持与交流。
📋 完整原文 ▸
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Iryo Sosei University។ —— រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Iryo Sosei University ដឹកនាំដោយ Professor Ah-Cheng Goh, Acting President, Iryo Sosei University និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងស្វែងរកលទ្ធភាពសហការគាំទ្រលើវិស័យពាក់ព័ន្ធ។ ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ Iryo Sosei University ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនានា។ ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាព និងទិសដៅអាទិភាពថ្មីៗ របស់វិស័យសុខាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើ ការបង្ការជំងឺ ការស្វែងរកជំងឺឱ្យបានឆាប់រហ័ស និងការព្យាបាលប្រកបដោយគុណភាព ដើម្បីកាត់បន្ថយបន្ទុកជំងឺ និងអត្រាមរណភាព ព្រមទាំងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹង ការថែទាំសុខភាពបឋម (Primary Health Care - PHC) និងអនុវត្តគោលការណ៍ «បង្ការមុនពេលឈឺ» ព្រមទាំងពង្រឹងគុណភាព និងសុវត្ថិភាពនៃសេវាសុខាភិបាល ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ ក្នុងជំនួបនេះ គណៈប្រតិភូ Iryo Sosei University បានចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹង ប្រព័ន្ធសុខាភិបាល (Healthcare Systems) ដែលមានគោលដៅសំខាន់ក្នុងការធានាឱ្យមានតុល្យភាពរវាង តម្រូវការសុខភាព (Need) តម្រូវការប្រើប្រាស់សេវា (Demand) និងការផ្គត់ផ្គង់សេវា (Supply/Service Obtained)។ ប្រព័ន្ធសុខាភិបាលដែលមានប្រសិទ្ធភាព មិនមែនផ្តោតតែលើការផ្គត់ផ្គង់សេវាឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា សេវាដែលផ្តល់ជូន ឆ្លើយតបនឹងតម្រូវការពិត មានគុណភាព មានសុវត្ថិភាព អាចចូលប្រើបានដោយសមធម៌ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ គណៈប្រតិភូក៏បានលើកឡើងអំពីសារៈសំខាន់នៃ Access and Equity ពោលគឺការធានាលទ្ធភាពទទួលបានសេវាសុខាភិបាលដោយសមធម៌ ជាពិសេសការកាត់បន្ថយគម្លាតក្នុងការទទួលបានសេវារវាងតំបន់ទីក្រុង និងជនបទ ព្រមទាំងការកាត់បន្ថយ ការចំណាយផ្ទាល់ពីហោប៉ៅ (Out-of-Pocket Expenditure) របស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ការអប់រំ និងការអនុវត្តវិជ្ជាជីវៈសុខាភិបាល ត្រូវមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមក ដោយ Healthcare Education – Healthcare Practice – Healthcare System ត្រូវរួមចំណែកក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍកម្លាំងពលកម្មសុខាភិបាល ដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់សង្គម។ គោលដៅចុងក្រោយ គឺ បម្រើតម្រូវការសុខភាពរបស់សង្គម ដើម្បីលើកកម្ពស់លទ្ធផលសុខភាពរបស់ប្រជាជន។ កិច្ចពិភាក្សាបានយកចិត្តទុកដាក់លើការប្រើប្រាស់ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) ក្នុងវិស័យសុខាភិបាល ដែលអាចចូលរួមចំណែកក្នុងការរកឃើញជំងឺបានទាន់ពេល ការគាំទ្រការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ ការពង្រីកលទ្ធភាពទទួលបានសេវា ការតាមដានសុខភាព និងការលើកកម្ពស់គុណភាពនៃការថែទាំអ្នកជំងឺ។ ជាចុងក្រោយ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសថ្មីៗក្នុងការគាំទ្រគ្នាទៅវិញទៅមក ជាពិសេសលើ ការបង្ការ ការស្វែងរកជំងឺនៅដំណាក់កាលដំបូង ការអប់រំវិជ្ជាជីវៈសុខាភិបាល ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការពង្រឹងគុណភាពសេវាសុខាភិបាល និងការលើកកម្ពស់សមធម៌ក្នុងការទទួលបានសេវា ដើម្បីរួមចំណែកដល់ការកែលម្អសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ជំនួបនេះបានបង្ហាញពីសារៈសំខាន់នៃការភ្ជាប់រវាង Healthcare Education, Healthcare Practice និង Healthcare Systems ដើម្បីធានាថា ការអប់រំ ការអនុវត្តវិជ្ជាជីវៈ និងការរៀបចំប្រព័ន្ធសុខាភិបាល អាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន និងរួមចំណែកដល់ការកែលម្អលទ្ធផលសុខភាពនៅកម្ពុជា។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)