柬埔寨大米出口菲律宾协议正式签署

柬埔寨大米出口菲律宾协议正式签署
柬埔寨大米出口菲律宾协议正式签署
柬埔寨大米出口菲律宾协议正式签署
柬埔寨大米出口菲律宾协议正式签署
柬埔寨大米出口菲律宾协议正式签署
柬埔寨大米出口菲律宾协议正式签署
柬埔寨大米出口菲律宾协议正式签署
柬埔寨大米出口菲律宾协议正式签署
柬埔寨大米出口菲律宾协议正式签署
柬埔寨大米出口菲律宾协议正式签署
1/10
分类经济
事件时间2026-09-14
地点金边
来源柬埔寨商务部
发布时间2026/09/14 18:48

详情描述

2026年9月14日下午,柬埔寨商务部在金边举行大米出口签约仪式。柬埔寨商务部部长占尼莫出席并主持仪式,见证柬埔寨City Rice Import Export Co., Ltd.与DILAI Trading Co. Pte. Ltd.签署大米购销合同,正式启动柬埔寨大米出口菲律宾的合作。 出席本次仪式的还有柬埔寨商务部相关领导、菲律宾驻柬埔寨大使馆三等秘书Genina Marion Rafal、City Rice Import Export Co., Ltd.总经理赖春华(音译,Lay Chhun Hour)、DILAI Trading Co. Pte. Ltd.总裁Rudy Suharto及多位嘉宾。 占尼莫部长在仪式上表示,此次签约是拓展柬埔寨大米市场的重要战略步骤,有助于加强柬埔寨与菲律宾之间的经济贸易合作。她要求双方企业在合同执行过程中确保运输时效、产品质量及供应稳定性,并保持专业与诚信。 此外,商务部要求相关各方及柬埔寨稻米联盟持续提升大米品质、包装安全及美观度,并落实《2025-2030年柬埔寨大米出口市场拓展与多元化战略》,以提升柬埔寨大米在国际市场的竞争力。
📋 简要摘要 ▸
商务部部长出席大米出口签约仪式,City Rice公司与DILAI Trading达成合作,将柬埔寨大米出口至菲律宾。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន ... (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. និងលោក Rudy Suharto ប្រធានក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើននៃប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុន City Rice Import Export Co., Ltd. ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ដែលបានជ្រើសរើសកម្ពុជាជាដៃគូផ្គត់ផ្គង់អង្ករ និងបានផ្តល់ទំនុកចិត្តលើគុណភាព ព្រមទាំងសមត្ថភាពផ្គត់ផ្គង់អង្កររបស់កម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្យានេះមិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីនផងដែរ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរឱ្យអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។ ទន្ទឹមនេះ តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាពនៃការវេចខ្ចប់ និងអនុវត្តឱ្យបានពេញលេញនូវ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» សំដៅបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 [Facebook ](https://web.facebook.com/moc.gov.kh) 🌐 [Telegram](https://t.me/mocnewsfeed) 🌐 [Website](https://www.moc.gov.kh/) 🌐 [YouTube](https://www.youtube.com/@mocgovkhcambodia) 🌐 [X (Twitter](https://twitter.com/MoCCambodia))