柬埔寨勋爵协会赴日招商 孙占托带队对接日本企业










类型other
发布时间2026/06/10 09:27
详情描述
2026年6月10日上午9时,柬埔寨勋爵协会代表团在柬埔寨副总理兼发展理事会第一副主席孙占托的带领下,于日本东京开启了为期两天招商活动的第二天行程。
代表团出席了由日本国际友好交流委员会(FEC)主席Ken Matsuzawa主持的欢迎早餐会。FEC作为汇集日本大型企业与政界人士的机构,此次活动旨在深化柬埔寨政府与日本商界之间的联系。
此次早餐会为柬埔寨与日本私营部门提供了商务对接平台。双方代表通过交流,旨在增进对彼此投资潜力的了解,建立商业联系网络,并探讨潜在的合作机会。活动重点在于吸引日本企业赴柬投资,通过加强两国私营部门的互动,进一步扩大双边贸易与投资规模。
📋 简要摘要 ▸
柬埔寨勋爵协会代表团在孙占托的带领下赴日本进行为期两天的招商活动。代表团与日本国际友好交流委员会(FEC)举行早餐会,旨在加强柬日政商联系,吸引日本企业投资,并促进两国私营部门的商务对接。
📋 完整原文 ▸
«អ្នកឧកញ៉ា សៀ ឬទ្ធី ចូលរួមជំនួបទទួលទានអាហារពេលព្រឹករៀបចំស្វាគមន៍ទទួលដោយលោកប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិក្នុងបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុន»
តូក្យូ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ជាថ្ងៃទីពីរនៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុន អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមពិធីជួបជុំទទួលទានអាហារពេលព្រឹកដើម្បីទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតនូវវត្តមានគណៈប្រតិភូកម្ពុជាក្រោមការដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដែលត្រូវបានរៀបចំឡើងដោយ លោក Ken Matsuzawa ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ (FEC)។
ពិធីជួបជុំនាព្រឹកនេះ ត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយស្មារតីមិត្តភាពអន្តរជាតិ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និង FEC ដែលជាស្ថាប័នប្រមូលផ្តុំដោយធុរជនធំៗរបស់ជប៉ុន និងឥស្សរជននយោបាយ។ កម្មវិធីនេះ មិនត្រឹមតែជាការចាប់ផ្តើមដ៏វិជ្ជមានសម្រាប់របៀបវារៈការងារ នាថ្ងៃទីពីរនៃបេសកកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកឱកាសដ៏ទូលំទូលាយក្នុងការកសាងបណ្តាញទំនាក់ទំនង បង្កើនទំនុកចិត្ត និងពង្រឹងស្មារតីសហប្រតិបត្តិការជិតស្និទ្ធ រវាងភាគីទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ទន្ទឹមនឹងនេះ ពិធីជួបជុំទទួលទានអាហារពេលព្រឹកក៏បានផ្តល់ជាវេទិកាយ៉ាងសំខាន់ សម្រាប់បង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច (Business Networking) យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ រវាងតំណាងវិស័យឯកជននៃប្រទេសជប៉ុន និងតំណាងវិស័យឯកជនពីកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន ស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមក ក៏ដូចជាការស្វែងរកកាលានុវត្តភាពក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។