柬埔寨打击网诈国际会议明日开幕 聚焦切断诈骗链条

类型国际会议
时间2026-09-23
地点金边
票价受邀参加
组织柬埔寨内阁办公厅
发布时间2026/09/22 21:00
活动详情
柬埔寨内阁办公厅将于2026年9月23日至24日在金边举办打击网络诈骗国际会议。本次会议由柬埔寨副总理兼内阁办公厅大臣翁赛维索主持筹备工作,柬埔寨首相洪玛奈将出席开幕仪式。
会议主题为“共同切断诈骗产业链”,旨在通过国际协作应对网络诈骗挑战。届时,来自全球及区域内的多个国家代表与国际组织代表将参会。
会议筹备委员会已完成对会议内容、宣传、礼宾接待、安保措施及风险应对方案的最终审核。本次会议采取受邀参加制,不对外售票。
📋 简要摘要 ▸
柬埔寨副总理翁赛维索主持筹备会议,宣布将于明日在金边召开打击网络诈骗国际会议,主题为“共同切断诈骗产业链”,多国及国际组织将参会。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងចាប់ផ្តើមនាថ្ងៃស្អែក
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានដឹកនាំកិច្ចប្រជុំលើកទី៨ របស់គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការ។
អង្គប្រជុំបានពិភាក្សា និងត្រួតពិនិត្យចុងក្រោយលើវឌ្ឍនភាពពាក់ព័ន្ធការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការ និងបដិសណ្ឋារកិច្ច ការងារសន្តិសុខ ព្រមទាំងការត្រៀមដំណោះស្រាយ និងការឆ្លើយតបចំពោះហានិភ័យ និងបញ្ហាប្រឈមមួយចំនួន ដើម្បីត្រៀមរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក ដោយមានពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ក្នុងតំបន់ និងសកលលោក។
作者: ប្រុស អាន
分类: ព័ត៌មានជាតិ