实居省法院发生嫌犯脱逃事件 2名嫌犯在押期间逃脱

预警类型治安
严重程度高
地点实居省
发布时间2026/09/17 15:52
详情描述
9月17日上午10时左右,实居省法院发生一起嫌犯脱逃事件。两名涉及盗窃及抢劫案的男性嫌犯,在被警方送往法院接受检察官问讯期间,利用安保疏忽,从法院大楼后方靠近洗手间位置翻墙逃脱。据了解,两名嫌犯逃跑时双手仍被铐在一起。
实居省警察局局长肯索凯表示,目前警方正全力开展搜捕行动,但截至目前尚未将嫌犯抓捕归案。
由于两名嫌犯涉及抢劫等刑事犯罪,且目前处于在逃状态,周边居民及相关区域人员需提高警惕,注意人身安全。如发现可疑人员,请及时向当地警方报告。虽然目前尚不明确嫌犯是否携带武器,但鉴于其犯罪性质,请务必保持高度防范意识。
📋 简要摘要 ▸
9月17日上午,两名涉及盗窃及抢劫案的嫌犯在被送往实居省法院途中,利用安保疏忽翻墙逃脱,目前警方正在全力追捕。
📋 完整原文 ▸
ជនសង្ស័យ ២នាក់ ផ្លោះរបងតុលាការខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ពេលបញ្ជូនខ្លួនទៅអយ្យការដើម្បីសួរនាំ.!
កំពង់ស្ពឺ៖ ជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ២នាក់ បានផ្លោះរបងសាលាដំបូងខេត្តកំពង់ស្ពឺ រត់បាត់ស្រមោល ក្រោយមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនខ្លួនទៅកាន់អយ្យការដើម្បីសួរនាំ។ករណីនេះបានកើតឡើងនៅម៉ោងប្រមាណជា ១០និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ។
ប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលបានរត់គេច មានភេទប្រុស ជាប់ពាក់ព័ន្ធនឹងបទល្មើសលួច និងប្លន់។ ជនសង្ស័យបានផ្លោះរបងខាងក្រោយអាគារសាលាដំបូងជាប់និងបន្ទប់ទឹក រត់គេចទាំងដៃជាប់ខ្នោះ(ដាក់ម្ខាងម្នាក់)បាត់ស្រមោល។
ជុំវិញការធ្វេសប្រហែសបណ្តោយជនសង្ស័យ២នាក់រត់គេចខ្លួននេះ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃដដែលនេះថា កម្លាំងជំនាញបាននិងកំពុងដុតដៃដុតជើងក្នុងការស្វែងរក ដើម្បីចាប់ខ្លួនបញ្ជូនមកទទួលទោសវិញ ប៉ុន្តែគិតមកទល់ម៉ោងនេះនៅមិនទាន់អាចនាំខ្លួនជនសង្ស័យបាននៅឡើយទេ។
ពាក់ព័ន្ធនឹងជនសង្ស័យរត់នេះ ប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹងថា មិនមែនកើតមានឡើងតែមួយលើកនោះទេ កន្លងមកក៏ធ្លាប់កើតមានដែរ ដែលការធ្វេសប្រហែសរបស់មន្ត្រីនគរបាលជំនាញក្នុងការគ្រប់គ្រង និងការពារជនសង្ស័យពេលបញ្ជូនទៅតុលាការ៕
អត្ថបទ៖ ប៊ុត សារុន